ប្រូ & ស៊ិស
©អត្ថបទTrailerដោយ ហេង ដារី
ប្រសិនបើអ្នកអានស្គាល់ព្រះនាងត្រាវ ប្រាកដជាស្គាល់ខ្ញុំដែរហើយមើលទៅ។ បច្ចុប្បន្ននេះ នាងជាស៊ិស ជាគូដណ្តឹង ហើយនឹងក្លាយជាម៉ែខ្ញុំនាពេលខាងមុខនេះ…
©អត្ថបទTrailerដោយ ហេង ដារី
ប្រូ & ស៊ិស |
ប្រសិនបើអ្នកអានស្គាល់ព្រះនាងត្រាវ ប្រាកដជាស្គាល់ខ្ញុំដែរហើយមើលទៅ។ បច្ចុប្បន្ននេះ នាងជាស៊ិស ជាគូដណ្តឹង ហើយនឹងក្លាយជាម៉ែខ្ញុំនាពេលខាងមុខនេះ…
- Cut!
Cut នេះជាពាក្យរបស់សម្លាញ់ខ្ញុំ។ វាតែងនិយាយពាក្យនេះសម្រាប់ការសន្ទនាដែលវាមិនចង់ឮបន្ត។ សម្លាញ់ខ្ញុំគ្មានអ្នកណាក្រៅពី អាភារម្យ ដែលត្រូវជាបងប្រុសរបស់ព្រះនាងត្រាវឡើយ។
ពេលដែលអានរឿងរ៉ាងរបស់ស៊ិសត្រាវ នៅក្នុងរឿង«ញ៉ែអនឡាញ» ខ្ញុំហួសចិត្តនឹងនាងដែល ប្រាប់គេថាមិនស្រលាញ់ខ្ញុំទេ។ ប៉ុន្តែគ្រាន់តែខ្ញុំផ្ញើSMSថា «I love You» ស្រាប់តែនាងតាមខ្ញុំស្អិតដូចឡាំដួយអ៊ីចឹង គឺតោងខ្ញុំយកតែម្តង ហើយគ្មានឱ្យរបេះមួយថ្ងៃណាឡើយ។ ឥរិយាបទដែលស៊ិសត្រាវហួងហែងខ្ញុំដូច្នេះ ធ្វើឱ្យខ្ញុំនឹកដល់ចម្រៀងមួយ គឺបទកុំចង់មកតោង។ តែបទនេះ ខ្ញុំលួចច្រៀងតែម្នាក់ឯងទេ មិនឱ្យស៊ិសឡាំដួយដឹងទេ ខ្លាចអត់លិឍទៀត ហេសហេ...
សម្រាប់ខ្ញុំតាំងពីថ្ងៃដែលស៊ិសត្រាវបើកភ្លើងខៀវមក គឺខ្ញុំដាក់nicknameឱ្យគាត់ថា«ស៊ិសឡាំដួយ»។ ស៊ិសត្រាវមិនចូលចិត្តរហ័សនាមថ្មីនេះប៉ុន្មានទេ តែខ្ញុំប្រាប់នាងថា ឡាំដួយថ្លៃណាស់ ហើយជាសត្វប្រេនៗដែលពួកអ្នកមានទិញយកទៅចិញ្ចឹម។
- Cut (ស៊ិសត្រាវបញ្ជា។)
- បាទ! (ខ្ញុំគំនាប់ត្រង់ជើងភ្លឹង។)
Coming Soon...

0 Comments