ខ្មោចដើមឫស្សី
© ភូ ចរិយា (អត្ថបទនិងរូបត្រូវបានអនុញ្ញាតឱ្យផ្សាយដោយអ្នកនិពន្ធ ភូ ចរិយា)
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ក្រុមគ្រួសាររបស់ខ្ញុំបានទិញផ្ទះមួយ នៅជាយក្រុង។ ទីនោះប្រៀបដូចតំបន់ស្រុកស្រែអ៊ីចឹង។
នៅកាច់ជ្រុងផ្លូវចូលផ្ទះខ្ញុំមានឫស្សីមួយគុម្ពធំណាស់។
រៀងរាល់ព្រឹក ខ្ញុំជិះម៉ូតូទៅសាលា។ ពេលជិះកាត់គុម្ពឫស្សីនោះ តែងតែមានចំហាយខ្យល់ត្រជាក់បក់មកប៉ះខ្ញុំ និងឮសំឡេងអីមិនដឹងទេ។
ក្រោយមក ខ្ញុំឮដោយចៃដន្យ អ្នកជិតខាងមកប្រាប់ម៉ាក់ខ្ញុំកុំឲ្យទៅក្បែរម្តុំដើមឫស្សីនោះ ជាពិសេសពេលថ្ងៃត្រង់ និងម៉ោង៤ល្ងាច។ ពួកគាត់ថា ទីនោះមានខ្មោច។ ម៉ាក់មិនបាននិយាយអ្វីប្រាប់អ្នកផ្ទះទេ។ ប្រហែលជាគាត់មិនជឿ ឬគាត់មិនចង់ឲ្យពួកយើងខ្លាច។ និយាយពីខ្ញុំវិញ ខ្ញុំអត់ខ្លាចខ្មោចទេ ព្រោះខ្ញុំមិនជឿ តែខ្ញុំចង់ដឹងការពិតថា តើលើលោកនេះ មានខ្មោចមែនឬអត់។
ថ្ងៃសៅរ៍មួយ ក្រោយពីបរិភោគបាយថ្ងៃត្រង់រួច ម៉ាក់ទៅលាងចាន ប្អូនៗគេងថ្ងៃ រីឯប៉ាចូលងូតទឹក។ ខ្ញុំបានឱកាសទៅដកពិសោធន៍។ ខ្ញុំចេញពីផ្ទះ ដើរសំដៅទៅកាន់គុម្ពឫស្សី ដ៏ល្បីល្បាញនោះ។ ខ្ញុំឈរចម្ងាយមួយម៉ែត្រពីគុម្ពឫស្សី។ ខ្ញុំសម្លឹងមើលឫស្សីតាំងពីគល់រហូតដល់ចុង។ «ដូចគ្មានឃើញអីចម្លែកផង!» ខ្ញុំគិតក្នុងចិត្ត «ដូចតែដើមឈើផ្សេងៗ។» ខ្ញុំសម្រេចចិត្តត្រលប់មកផ្ទះវិញ។
ពេលខ្ញុំបែរមុខបម្រុងនឹងដើរចេញ ស្រាប់តែឮសំឡេងមួយ លាន់ឡើងយ៉ាងគ្រលួច។ វាដូចសំឡេង ហួច ចេញពីមាត់ ដែលប្រុសៗឧស្សាហ៍ធ្វើពេលឃើញ ស្រីស្អាតដើរកាត់ ប៉ុន្តែសំឡេងហួចនេះឮតូចឆ្មារ ព្រមទាំងស្រួចស្រែះ និងវែង។ ខ្ញុំងាកមករកគុម្ពឫស្សីវិញ។ ខ្ញុំសម្លឹងមើលដោយយកចិត្តទុកដាក់។ រំពេចនោះ ក៏មានខ្យល់ខ្លាំងបក់មកវូៗ។ ដើមឫស្សីយោលរកគ្នា។ មិនដឹងយ៉ាងម៉េច ស្រាប់តែមានអ្វីមួយមកទាញភ្នែកខ្ញុំឲ្យមើលឡើងទៅលើ... ស្រាប់តែឃើញស្រី្តម្នាក់អង្គុយនៅចុងឫស្សី។
ស្រ្តីនោះស្លៀករ៉ូបពណ៌សគ្របជើងឡើងជិត។ សក់របស់គាត់វែងទម្លាក់ចុះមក។ សក់ និងរ៉ូបប្រវែងស្មើគ្នា។ គាត់អង្គុយមើលទិសផ្សេង។ ខ្ញុំរកមើលមុខគាត់មិនឃើញទេ។ ខ្ញុំភ្ញាក់ព្រើត «ម៉េចក៏មីងហ្នឹងអាចអង្គុយនៅលើនោះបាន?»
ពេលនោះ ខ្ញុំនឹកឃើញសម្តីរបស់អ្នកជិតខាង។ ខ្លួនរបស់ខ្ញុំព្រឺសម្បុរខ្ញាកៗ។ ខ្ញុំក្រលេកមើល ចុងឫស្សីជាថ្មី ស្រាប់តែបាត់ស្ត្រីចម្លែកនោះ។ «ព្រះអឺយជួយផង!» ខ្ញុំប្រញាប់រត់យ៉ាងលឿនត្រលប់មកផ្ទះវិញ។
អ្នកផ្ទះខ្ញុំ គ្មានអ្នកណាដឹងពីរឿងនេះឡើយ។ ខ្ញុំព្យាយាមមិនឲ្យប្អូនៗរបស់ខ្ញុំទៅក្បែរគុម្ពឫស្សី នោះ ហើយខ្ញុំក៏លែងទៅក្បែរវាទៀតដែរ។
អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម
© ភូ ចរិយា (អត្ថបទនិងរូបត្រូវបានអនុញ្ញាតឱ្យផ្សាយដោយអ្នកនិពន្ធ ភូ ចរិយា)
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ខ្មោចដើមឫស្សី |

- ខ្មោចចងក
0 Comments