©អត្ថបទដោយ ភូ ចរិយា
រូបភាព X Google
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
យាយរបស់ខ្ញុំធ្លាប់ប្រាប់ថា «ពេលល្ងាចចាប់ពីម៉ោង៦ទៅ ប្រញាប់ចូលផ្ទះ កុំឈរនៅរានហាល។» ខ្ញុំសួរគាត់ «ហេតុអី?» គាត់ថា «ព្រោះមានគេនៅច្រើនណាស់។»
ខ្ញុំឆ្ងល់ថា គេនោះជានរណា។ ខ្ញុំសួរគាត់ តែគាត់មិនឆ្លើយ។ ខ្ញុំចាំក្នុងចិត្ត។ ខ្ញុំនឹងតាមរកចម្លើយឲ្យឃើញនៅថ្ងៃណាមួយមិនខាន។
ល្ងាចមួយ ខ្ញុំសម្រេចចិត្តស្វែងរកចម្លើយ។ ម៉ោង៦កន្លះ ជើងមេឃពណ៌ខៀវលាយខ្មៅ។ ខ្ញុំចេញមកឈរនៅរានហាល។ ខ្ញុំដកដង្ហើមវែង ស្រូបយកខ្យល់។ យូរហើយដែលខ្ញុំមិនដែលបានចេញមកឈរបែបនេះទេ។
មួយថ្ងៃៗ ខ្ញុំរវល់តែជាមួយទូរស័ព្ទ ឬទូរទស្សន៍។ ខ្ញុំឈរនៅទីនោះតែម្នាក់ឯងទេ តែខ្ញុំយល់ថា នៅរានហាលហាក់ដូចជាអ៊ូអរ។ ខ្ញុំទទួលអារម្មណ៍ថា មានគេច្រើននាក់នៅជុំវិញខ្លួនខ្ញុំ។ ខ្ញុំខំងាកមើលក្រែងលោមានអ្នកជិតខាង ប៉ុន្តែគ្មានមនុស្សម្នាក់សោះ មានតែខ្ញុំម្នាក់ឯងប៉ុណ្ណោះ។
ខ្ញុំដូចជាមិនសូវស្រួលក្នុងអារម្មណ៍។ ខ្ញុំឈរត្រង់សម្លឹងទៅអគារដែលនៅចំពីមុខ។ ពេលនោះ កន្ទុយភ្នែករបស់ខ្ញុំឃើញមានស្រីម្នាក់ឈរចម្ងាយប្រហែលជាកន្លះម៉ែត្រពីខ្ញុំ។ ខ្ញុំក្រឡេកទៅរកភ្លាម ស្រីនោះរលាយបាត់។ ខ្ញុំព្យាយាមទប់អារម្មណ៍ ហើយបែរមុខមកវិញ។ បន្ទាប់មក មានប្រុសម្នាក់លេចឡើងនៅខាងស្តាំដៃរបស់ខ្ញុំ។ គេឈរផ្អែកជញ្ជាំង។ រានហាលផ្ទះខ្ញុំ និងរានហាលអ្នកជិតខាងជាប់គ្នា ខណ្ឌដោយជញ្ជាំង។ គេផ្អែកជញ្ជាំងក្នុងបរិវេណរានហាលរបស់ខ្ញុំ។ ប្រុសម្នាក់នោះសម្លឹងមើលមកខ្ញុំ។ ពេលខ្ញុំងាកទៅរកគេ ស្រាប់តែបាត់មិនឃើញ។
ខ្ញុំចាប់ផ្តើមខ្លាច។ ខ្ញុំសួរខ្លួនឯង «ការពិតឬស្រមៃ?» ដូចជាមិនស្រួលសោះ។ ខ្ញុំក៏បិទភ្នែក។ ខ្ញុំមើលមិនឃើញ តែខ្ញុំអាចមានអារម្មណ៍ដឹង។ ដូចមើលក្នុងកាមេរ៉ាសុវត្ថិភាពអ៊ីចឹង។ មានមនុស្សច្រើននាក់ណាស់នៅរានហាល។ អ្នកខ្លះឈរ អ្នកខ្លះដើរឆ្លងកាត់រានហាលផ្ទះមួយទៅផ្ទះមួយ តាមជញ្ជាំងដែលខណ្ឌ។ ពួកគេមានស្រីមានប្រុស មានចាស់មានក្មេង។ ខ្លះដើរបណ្តើរ សម្លឹងមើលខ្ញុំបណ្តើរ។ ខ្លះមកឈរក្បែរខ្ញុំ។ ខ្លះឈរនៅពីក្រោយខ្នងខ្ញុំ។ ខ្លះឈរនៅឆ្ងាយ តែពន្លូតកយ៉ាងវែងមកកៀកខ្ញុំ។
អូយ! បះសក់! ខ្ញុំបើកភ្នែកខ្វាក ហើយរត់ចូលផ្ទះភ្លាម។ ខ្ញុំប្រញាប់បិទទ្វារ។ ប៉ាម៉ាក់កំពុងអង្គុយមើលទូរទស្សន៍នៅបន្ទប់សាឡុង។ ខ្ញុំរត់ទៅអង្គុយក្បែរពួកគាត់។ ខ្ញុំខ្លាចឡើងញ័រ តែប្រឹងធ្វើឫកធម្មតា ព្រោះខ្លាចម៉ាក់ដឹងម៉ាក់ជេរ។
ចាប់តាំងពីល្ងាចនោះមក មិនថាមេឃងងឹត ឬភ្លឺទេ ខ្ញុំអត់ចេញទៅឈរនៅរានហាលដាច់ខាត។
អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
កុំឈរនៅរានហាលពេលមេឃងងឹត |

- ខ្មោចចងក
0 Comments