ទេវបុត្រសេះស 6
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ អ៊ុក រដ្ឋា
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
- នែយាយ ក្រោកឡើង!
ខ្ញុំបើកភ្នែកមិនចង់រួច ហើយឃើញសុមាតីអង្គុយអង្រន់ជើងរបស់ខ្ញុំ យ៉ាងញាប់ដៃស្មេ។ ខ្ញុំសួរទាំងសើងមម៉ើង៖
- ដាស់ធ្វើស្អី? យើងចង់ដេកបន្តទៀត។
- ឯងចង់ឱ្យសិលាមកដាស់ឯងមែន? (សុមាតីសួរ)
- ស្អីគេ? ហើយមានទាក់ទងអីនឹងដុំថ្មនោះអ្ហះ? (ខ្ញុំនិយាយទាំងស្វាងចែស ពេលឮឈ្មោះប្រុសម្នាក់ហ្នឹង)
- មិនដឹងទេវ៉ឺយ សំខាន់យើងឃ្លាន សិលាទិញអាហារពេលព្រឹកមកញ៉ាំជាមួយពួកយើង តោះក្រោកឡើង។
- អឺ អ៊ីចឹងចុះទៅមុនទៅ យើងទៅលុបលាងមុខសិន។
ពេលសុមាតីចេញផុត ខ្ញុំងើបពត់ខ្លួនយ៉ាងស្រួល ហើយក៏ចូលទៅលុបលាងមុខមាត់ ទាំងភ្នែកនៅផ្សានៅឡើយ ព្រោះមិនទាន់អស់ងងុយ។ បន្ទាប់ពីប្តូរឈុតខោអាវដេកចេញ ខ្ញុំចាប់សក់បួងឡើងទៅលើ ឱ្យស្រឡះក រួចមើលមុខខ្លួនឯងក្នុងកញ្ចក់ ទាំងមិនសប្បាយចិត្ត។ មិនដឹងជារកលេសគេចពីគេយ៉ាងម៉េចទេ បើបើកភ្នែកឡើងមិនទាន់ មកដល់ផ្ទះទៅហើយនោះ។ ខ្ញុំចុះទៅជួបពួកគេ ដើម្បីញ៉ាំអាហារពេលព្រឹក។ សិលានិយាយ៖
- Hi មីង
- ហាយ (ខ្ញុំតបទាំងមុខស្មើធេង)
ខ្ញុំអង្គុយចុះទាំងសម្លឹងមើលបាយឆាគ្រឿងសមុទ្រនៅពីមុខខ្ញុំ និងនៅពីមុខគេ។ ចំណែកនៅមុខសុមាតី មានបាយសាច់មាន់។ សិលាហុចស្លាបព្រា និងសមឱ្យខ្ញុំ ទាំងញញឹម។ ខ្ញុំទទួលយកទាំងមុខក្រញូវ។ ឃើញដូច្នេះ សុមាតីនិយាយ៖
- ហើយអ្នកទាំងពីរឈ្លោះគ្នាមែនហ្នឹង?
- អត់មានអីទេ អាតី។ (សិលានិយាយ ទាំងងាកមកសួរខ្ញុំ)
- បាយឆ្ងាញ់ទេ មីង?
- ធម្មតា។ (ខ្ញុំឆ្លើយទាំងសោះកក្រោះ)
- បាយហើយ យើងចេញទៅក្រៅ ហើយល្ងាចបន្តិចបានមកវិញ។ (សុមាតីងាកមកនិយាយជាមួយខ្ញុំ)
- ឯងទៅចោលយើង? (ខ្ញុំសួរទាំងជ្រួញចិញ្ចើម)
- ឯងមានសិលាហើយ (សុមាតីនិយាយធ្វើហី ហើយងាកទៅសិលា) ផ្ញើជួយមើលយាយប៉ិហ្នឹងឱ្យផង។
- បាទ (សិលាឆ្លើយទាំងញញឹមមើលមុខខ្ញុំ)
សិលាញ៉ាំអស់មុនពួកយើង គេលើកចានទៅចង្រ្តានបាយមុន។ ខ្ញុំសួរសុមាតីតិចៗ៖
- ឯងទៅណា?
- ជូនអ្នកកន្លែងធ្វើការទៅវត្តព្រះធាតុ។
- យើងទៅជាមួយឯងដែរ។
- អត់ទេ យើងមិនសណ្តោងពួកឯងទៅទេ។
- ពួកឯង?
- គឺឯង និងសិលាហ្នឹង។
ខ្ញុំនៅស្ងៀម ពេលឃើញសិលាលើកថាសកាហ្វេចេញមក។ សុមាតីនិយាយទាំងញញឹម៖
- អរគុណ មួយណារបស់ខ្ញុំChef?
សិលាចង្អុលពែងដែលមានផ្កាឱ្យនាង ហើយគេលើកពែងពណ៌សឱ្យខ្ញុំ។ ខ្ញុំប្រមូលចានបាយខ្ញុំ និងចានសុមាតីទៅដាក់ក្រោយ ទើបមកអង្គុយផឹកកាហ្វេជុំគ្នាវិញ។ ខ្ញុំកូរកាហ្វេក្នុងពែង សុមាតីនិយាយ៖
- សិលាឆុងកាហ្វេឈ្ងុយណាស់!
- ពិតមែន អាតី? (សិលាសួរទាំងសើច ហើយងាកមកសួរខ្ញុំ) ចុះមីង ខ្ញុំឆុងត្រូវមាត់ទេ?
ខ្ញុំលើកកាហ្វេក្រេបបន្តិច ហើយងក់ក្បាល។ សុមាតី និងសិលានៅជជែកគ្នាលេងពីនេះពីនោះហូរហែ។ ពេលអស់កាហ្វេ ខ្ញុំប្រមូលពែងយកទៅលាងនៅក្រោយ។ ពេលនោះ សុមាតីចូលមកដុសធ្មេញនៅបន្ទប់ទឹក ទាំងសួរមកខ្ញុំ៖
- ពួកឯងមានចេញទៅក្រៅទេ ថ្ងៃនេះ?
- អត់ទេ
- ចម្លែក?
ខ្ញុំនៅស្ងៀម។ បន្ទាប់ពីជូតដុសហើយ ខ្ញុំដើរទៅអង្គុយនៅកៅអីខាងមុខវិញ។ សិលាងើបមកអង្គុយក្បែរខ្ញុំ រួចនិយាយតិចៗ៖
- ចង់ទៅលេងនៅណាអត់ មីង?
ខ្ញុំគ្រវីក្បាល រួចប្រាប់៖
- ពេលយាយតីចេញក្រៅ សិលាទៅវិញទៅ។
- ហេតុអី? (គេសួរទាំងសម្លឹងភ្នែកខ្ញុំឥតព្រិច)
- នៅតែ២នាក់ វាមិនសមទេ។
- ចុះរាល់ដង ខ្ញុំនៅជាមួយមីងនោះ ម៉េចក៏សម។
- តែថ្ងៃនេះ ខ្ញុំចង់នៅម្នាក់ឯង។
- បាន! តែចាំខ្ញុំអស់ការណ៍ជាមួយមីងសិន។
- មានរឿងអីជាមួយខ្ញុំឆាប់និយាយទៅ?
- ចាំអាតីទៅសិន។
ខ្ញុំនៅស្ងៀម រួចក្រោកឡើង តែសិលាចាប់ដៃខ្ញុំឱ្យអង្គុយចុះវិញ រួចសួរ៖
- ចង់ទៅណា មីង?
- ខ្ញុំទៅស្រោចផ្កានៅមុខផ្ទះបន្តិច។
គេញញឹម រួចទើបព្រលែងដៃខ្ញុំ។ នៅកៀនរបងខាងមុខផ្ទះរបស់ខ្ញុំមានដាំផ្កាអ័រគីដេ កុលាប ម្លិះ និងរំដួល។ ផ្កាកុលាប និង អ័រគីដេរីកស្អាតណាស់។ អត់តែរំដួលទេដែលអត់ទាន់មានផ្កានឹងគេ។ ដើមផ្ការំដួលធំជាងគេ ខ្ញុំឧស្សាហ៍កាប់មែកវា ដើម្បីកុំឱ្យដើមវាលូតខ្ពស់ពេក។ ខ្ញុំចូលចិត្តមើលផ្កា ព្រោះមានអារម្មណ៍ថាស្រស់ស្រាយ។ ហើយនៅជាប់របងម្ខាងទៀតមានផើងជីររណារ ជីរនាងវង ស្លឹកខ្ទឹម ម្ទេស និងប៉េងប៉ោះផ្លែមូលតូចៗ។ ប៉េងប៉ោះចេញផ្កាជាច្រើន ហើយម្ទេសក៏មានផ្លែដែរ។ ជីរនិងម្ទេសគឺម៉ាក់របស់ខ្ញុំជាអ្នកដាំឱ្យទេ។ ពេលនោះ ស្រាប់តែឃើញឡានពណ៌សមួយ មកឈប់នៅមុខរបង គឺបងស្រីធារី ដែលធ្វើការជាមួយសុមាតី។ គាត់ញញឹមដាក់ខ្ញុំ ទាំងសួររាក់ទាក់៖
- សុខសប្បាយទេ វីតា?
- ចាស សុខតើបង ចូលលេងសិនទេ បង?
- មិនអីទេអូន បងប្រញាប់ ព្រោះទៅឆ្ងាយ។
ខ្ញុំញញឹមទាំងយល់ចិត្ត រួចប្រុងស្រែកហៅសុមាតី តែឃើញគេដើរមកដល់ក្បែរខ្ញុំបាត់។ សុមាតី និងបងធារីលើកដៃបាយៗដាក់ខ្ញុំ រួចឡានក៏វិលកង់ចេញទៅ។
បន្ទាប់ពីបិទទ្វាររបងហើយ ខ្ញុំក៏ដើរទៅរកសិលា ដែលអង្គុយនៅបន្ទប់ទទួលភ្ញៀវ។ ខ្ញុំដាក់ខ្លួនអង្គុយទល់មុខគេ ប៉ុន្តែគេងើបមកអង្គុយកៀកនឹងខ្ញុំ រួចនិយាយ៖
- អុំទូកនេះ មីងទៅស្រុកមែនទេ?
ខ្ញុំងក់ក្បាល ទាំងមើលមុខគេ។ គេនិយាយបន្ត៖
- អ៊ីចឹងខ្ញុំទៅជាមួយមីងដែរ។
ខ្ញុំជ្រួញចិញ្ចើម សិលាចាប់បង្វិលស្មាខ្ញុំឱ្យបែររកគេ។ គេទាញចិញ្ចើមខ្ញុំឱ្យលាត្រង់ រួចយកចង្អុលដៃទាំងសងខាងរបស់គេ មករុញគែមសងខាងមាត់របស់ខ្ញុំឱ្យឡើងលើ។ ខ្ញុំគ្រវាសដៃគេចេញ ទាំងមុខស្មើធេង រួចសួរ៖
- អ្នកណាអនុញ្ញាតឱ្យខ្លួនឯងទៅ?
- គឺខ្ញុំ!
ខ្ញុំសើចហួសចិត្តនឹងចរឹតមុខក្រាស់របស់គេ ទាំងចាប់ទាញដៃគេចេញពីស្មាទាំងពីររបស់ខ្ញុំ។ តែសិលាមិនព្រមលែង ហើយរឹតតែឈ្ងោកមុខខិតមកជិតមុខខ្ញុំទៀត ទាំងទឹកមុខស្មើធេង។ ខ្ញុំព្រិចភ្នែកញាប់ស្អេក ហើយខ្លួនប្រាណទាំងមូលចាប់ផ្តើមរឹងកំព្រឹស ខ្ញុំនិយាយទាំងញ័រមាត់តិចៗ៖
- ធ្វើស្អីហ្នឹង?
- មុនហ្នឹងមុខសើចស្រស់សោះ ម៉េចឥលូវស្លេកងាំងអ៊ីចឹង?
- អឺ មនុស្សឆ្កួត លែងខ្ញុំ...
ខ្ញុំនិយាយទាំងរុញមុខគេឱ្យចេញឆ្ងាយពីមុខខ្ញុំមួយទំហឹង។ ហើយខ្ញុំងើបទៅអង្គុយឆ្ងាយពីគេបន្តិច ហើយទាញខ្នើយមូលៗរូបមុខមកឱបដើម្បីបន្លប់ភាពព្រឺរងានៅក្នុងខ្លួន។ ចម្លែកខ្លាំងណាស់ ក្នុងខ្លួនមានអារម្មណ៍ថាត្រជាក់ តែមុខវិញបែរជាចេញកម្តៅភាយៗ។ ខ្ញុំនៅស្ងាត់មាត់ដូចគេចុក លែងសួរ លែងចង់ដឹង និងលែងដេញសិលាឱ្យទៅផ្ទះទៀតហើយ។ ពេលនោះ សិលានិយាយ ដោយម៉ឺងម៉ាត់៖
- កុំភ្លេចប្រាប់ម៉ាក់ប៉ារបស់មីងថា ខ្ញុំទៅលេងពួកគាត់ជាមួយមីងដែរ។
- ឆ្ងល់ណាស់ ហេតុអីបានយើងត្រូវទៅជាមួយខ្ញុំ?
- ចង់ទៅណែនាំខ្លួនបណ្តើរៗឱ្យហើយ...
- ប៉ាម៉ាក់ខ្ញុំស្គាល់យើងច្បាស់ហើយ មិនចាំបាច់ប្រូតូកូលស្អីទេ។
- អា ពិតមែន?
- ហើយថ្មើរម៉ានទៅវិញ?
- ទៅណា? គឺខ្ញុំនៅមើលមីងពេញមួយថ្ងៃ រហូតដល់អាតីមកវិញ បានអស់តួនាទីខ្ញុំ។
- ខ្ញុំអត់បានឈឺអីទេ។
- ពិតមែន? មុននេះឃើញមុខឡើងស្លាំង។ (សិលានិយាយបញ្ឈឺខ្ញុំ)
- ទៅវិញទៅ សុំអង្វរ...
- អូខេ ទៅវិញក៏បាន បើគេមិនចង់ឱ្យយើងនៅហើយ។
សិលានិយាយទាំងអន់ចិត្ត រួចងើបដើរត្រុយទៅរកម៉ូតូ។ ខ្ញុំរាងភាំងបន្តិច ហើយក៏ខំស្ទុះងើបតាមគេប្រកិតពីក្រោយ។ ស្រាប់តែគេងាកខ្លួនមកវិញផាំង ប៉ះនឹងខ្លួនខ្ញុំទាំងជំហរ ខ្ញុំប៊ិះនឹងដួលផ្ងារទៅហើយ បើសិនជាគេមិនចាប់ឱបខ្ញុំជាប់នោះទេ។ ខ្ញុំសម្លឹងមុខសិលាទាំងភាន់ភាំង មិនដឹងអស់ប៉ុន្មានវិនាទីទេ ទើបភ្ញាក់រើខ្លួនចេញពីរង្វង់ដៃគេទាំងខ្មាសចង់ប្រកាច់ទៅហើយ។ សិលាសើច ដោយឃើញទឹកមុខដ៏យ៉ាប់របស់ខ្ញុំ គេនិយាយ៖
- ខ្ញុំទៅវិញហើយ មីង អុះ ភ្លេចសួរ ថ្ងៃនេះបានអីញ៉ាំ?
- ទៅទៅ ខ្ញុំចេះរកអីញ៉ាំហើយ។
- កុំប្រាប់ថាញ៉ាំមីឆុងទៀត។
- ដឹងហើយ ញ៉ាំមួយអាទិត្យម្តង។
សិលាបញ្ឆេះម៉ូតូឡើងខ្ទរពេញផ្ទះ រួចចេញទៅឈប់មុខផ្ទះ ចាំទាល់តែខ្ញុំចាក់សោរបងរួចរាល់ ទើបគេទៅ។ ខ្ញុំស្រូបខ្យល់ឱ្យចូលពេញសួត រួចទើបផ្លុំចេញវិញយឺតៗ។
ដើម្បីកុំឱ្យខួរក្បាលទំនេរ ខ្ញុំប្រញាប់ជញ្ជូនខោអាវយកទៅដាក់ក្នុងម៉ាស៊ីនបោកគក់ ព្រោះគរបីបួនថ្ងៃហើយ។ បន្ទាប់មកទៀត ខ្ញុំចាប់ផ្តើមបោសជូតផ្ទះ។ ពេលសម្អាតផ្ទះរួចរាល់ហើយ ខ្ញុំក៏យកខោអាវទៅហាល។ តាមពិត ផ្ទះនេះមាន២ជាន់ តែខ្ញុំសម្អាតតែជាន់ក្រោមប៉ុណ្ណោះ។ ឯជាន់ទី១អត់ដែលនៅទេ ប៉ុន្តែមួយអាទិត្យម្តង ឬយូរជាងនេះ សុមាតីបានហៅអ្នកអនាម័យនៅកន្លែងធ្វើការរបស់នាងមកបោសសម្អាត។ បន្ទាប់ពីបំពេញការងារផ្ទះលំបាកៗហើយ ខ្ញុំក៏ទៅងូតទឹកឱ្យត្រជាក់ខ្លួន រួចក៏ឡើងទៅបន្ទប់ដេក។ ទៅដល់គ្រែ ខ្ញុំប្រះខ្លួនភីង ហើយរាវរកទូរស័ព្ទនៅក្បាលគ្រែមកបើកមើល។
គ្មានmiscallស្អីទេ មានតែsmsដែលសិលាផ្ញើមក។ ឆ្ងល់គាត់ហ្នឹងណាស់ ទើបតែព្រាត់គ្នាអំបាញ់មិញសោះ ចេះផ្ញើសារមកតាប៉ែកើត៖
«មិញមានអារម្មណ៍ថាខប់ណាស់ ពេលដែលមីងដួលក្នុងដៃ» ខ្ញុំយកដៃញីច្រមុះ ហើយនិយាយម្នាក់ឯង៖
- អ្នកណាថាចាប់ឱបគេសោះ មនុស្សឆ្កួត។
រួចចុចអានបន្ត៖
«ហើយនៅទៀត ពេលមីងមុខក្រហម មីងគួរឱ្យ...ណាស់»
បេះដូងខ្ញុំចាប់ផ្តើមលោតខុសកន្លែងដើម...
«ដឹងអត់ថា ខ្ញុំចូលចិត្តក្លិនរបស់មីងណាស់។»
អានដល់នេះ ខ្ញុំក៏ងាកទៅហិតស្មាទាំងសងខាងរបស់ខ្លួនឯង គ្មានក្លិនស្អីពិសេសផង។ ចេះតែថាមែនមនុស្សឡប់សតិនេះ! ឯងកំពុងតែខំបំភ្លេចរឿងឆ្កួតៗនេះផង នៅហ៊ានផ្ញើសារមកដុតទៀត។ បើសារគេផ្ញើមកម្លឹងៗ មិនឱ្យខ្ញុំគិតឆ្កួតៗយ៉ាងម៉េចនឹងកើត។ អាប៉ិឆ្កួតនេះ ហេតុអីមិនសុំឯងរៀបការឱ្យអស់បញ្ហាទៅ! ហ៊ឺយ! ខ្ញុំចង់តែស្រែកយំឱ្យខ្លាំងៗទេនេះ អាប៉ិរោគចិត្ត!...
ខ្ញុំយកដៃខ្ទប់ក្បាលមួយសន្ទុះ ទើបបិទសារ ហើយបើកមើលYouTube។ ខ្ញុំមើលគេលក់អាវក្នុង ដើម្បីបំភ្លេចរឿងឡប់ៗកាលពីព្រឹកមិញ។ ម្ចាស់ឆាណលពូកែដាក់Thumbnailកំប្លែងៗ និងចំណងជើងទាក់ទាញអ្នកមើលខ្លាំងណាស់ដូចជា «អ្នកលក់អាវក្នុងOnlineសាហាវខ្លាំង» ឬ «លក់អាវក្នុងហើយដោះលឱ្យមើលម៉ង» ឬក៏ «ឈាមច្រមុះអស់ហើយ! អ្នកលក់អាវក្នុងឱ្យមើលដោះស្តែងៗម៉ង»...
សម័យនេះមិនធម្មតាមែន ដើម្បីលុយ គឺគេហ៊ានធ្វើទាំងអស់។ លក់អាវក្នុងហ្រ្វីដើមទ្រូងស្អាតៗឱ្យភ្នែកទៀត អ្នកណាមិនមើលនោះ។ ខ្ញុំចូលចិត្តមើល ទោះបីខ្ញុំមិនចូលចិត្តទិញក៏ដោយ។ អ្នកលក់ជាស្រីក្មេងស្អាត និងសំដីបានណាស់។ គាត់និយាយស្តីគ្មានទាក់អីបន្តិចសោះជាមួយសារអតិថិជនរបស់គាត់។ ខ្ញុំស្តាប់គាត់និយាយប្រូម៉ូតបណ្តើរ អានcommentរបស់អ្នកមើលបណ្តើរ។ អ្នកខ្លះcommentដៀល និងជេរគាត់សាហាវៗ ហើយអ្នកខ្លះcommentលេងសើចជាមួយគាត់ ឯអ្នកខ្លះទៀតcommentបែបអាណិតអាសូរដល់គាត់។ ខ្ញុំគ្មានយោបល់អីបញ្ចេញទេ។
សម្រាប់ខ្ញុំ អ្វីដែលអ្នកលក់ធ្វើ គឺគាត់ចង់ត្រឹមតែលក់ទំនិញរបស់គាត់ឱ្យដាច់បានច្រើនប៉ុណ្ណោះ។ ឬមួយក៏គិតបែបងាយៗមួយបែបទៀតថា បើគាត់បញ្ចេញឱ្យមើលហើយ មើលទៅ ព្រោះថាទាំងដើមទ្រូង ទាំងអាវទ្រនាប់របស់គាត់ស្អាតខប់ ដូចអ្វីដែលគាត់ខំគាត់និយាយមែន។ សំខាន់គាត់បានលុយ ឯយើងវិញបានសប្បាយភ្នែកដែរ។ សម្រាប់ខ្ញុំ បើមិនចូលចិត្ត គឺមិនcommentជេរ ឬក៏មិនlikeអ្វីទាំងអស់។
វីដេអូនេះមានរយៈពេលជាងមួយម៉ោងឯណោះ ដូច្នេះខ្ញុំដាក់ទូរស័ព្ទបញ្ឈរផ្អែកនឹងខ្នើយ រួចគេងមើលអ្នកលក់ដ៏ស៊ិចស៊ី... ហើយត្របកភ្នែកក៏ទន់បន្តិចម្តងៗ ដោយមិនចាំបាច់មានអ្នកទិញឡើយ។ រ៉ឺងៗ...

0 Comments