ហេតុអ្វីមានភ្លៀង?

ហេតុអីបានមានភ្លៀង? 
©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ ហេង សុធារៈ
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ហេតុអ្វីមានភ្លៀង?
ហេតុអ្វីមានភ្លៀង?
កាលដើមឡើយ នៅលើផែនដីយើងនេះ មានតែអាទិទេព សត្វ និងធម្មជាតិប៉ុណ្ណោះ។ ព្រះអាទិត្យរស់នៅលើអាកាសដ៏សែនខ្ពស់ ហើយមាននាទីរះបំភ្លឺផែនដី តែមិនបពោ្ចញកំដៅទេ។ សត្វ និងរុក្ខជាតិទាំងឡាយពេញចិត្ដជាខ្លាំងនឹងអាកាសធាតុត្រជាក់ល្មមដូចេ្នះ។ ទឹករស់នៅលើផែនដី មាននាទីហូរស្រោចស្រពធម្មជាតិទាំងឡាយអោយមានជីវិតស្រស់បំព្រង មានផ្លែ ផ្កាគ្រប់រដូវ។ ទឹកអាចលាងជំរះរបស់នានាឱ្យជ្រះស្អាតល្អ។ ទឹកមានចិត្ដត្រជាក់ ហើយអាចពន្លត់ភ្លើង ដែលឆេះក្ដៅសន្ធោសន្ធៅឱ្យរលត់បាន។ ជាងនេះទៅទៀត ទឹកអាចចិញ្ចឹមជីវិតសត្វលោកទៀតផង។

ព្រះអាទិត្យ និងទឹក ជាមិត្ដសម្លាញ់នឹងគ្នា។ អ្នកទាំងពីរស្រលាញ់គ្នាណាស់ តែងតែទៅមករកគ្នាជានិច្ចមិនដែលខានឡើយ។ ថ្ងៃមួយ ព្រះអាទិត្យ និងទឹកបានដើរលេងជាមួយគ្នានៅតាមសួនច្បារ ហើយបានជួបនារីម្នាក់ឈ្មោះព្រះពាយ។ នាងមានរូបល្អអស្ចារ្យ និងមានក្លិនក្រអូបដូចផ្កា។ វង់ភក្ដ្រដូចគំនូរ ស្បែកភ្លឺរលោង ហើយទន់ដូចសូត ដំណើរទន់ល្វតល្វៃដូចកេន្នរី និងសំឡេងពិរោះដូចបក្សី។ គ្រាន់តែឃើញព្រះពាយភ្លាម ព្រះអាទិត្យ និងទឹកក៏ចាប់ចិត្ដស្រលាញ់នាងជាខ្លាំងដូចគ្នា។

តាំងពីស្រលាញ់នារីរួមគ្នាមក ព្រះអាទិត្យ និងទឹកក៏អាក់អន់ស្រពន់ចិត្ដនឹងគ្នា ហើយម្នាក់ៗក៏តាំងចិត្ដប្រជែងគ្នា ដើម្បីដណ្ដើមយកនាងព្រះពាយជាភរិយារៀងៗខ្លួន។ រាល់ថ្ងៃ ព្រះអាទិត្យតែងតែលបមើលព្រះពាយ តាមចន្លោះស្លឹកឈើ ហើយក្ដៅក្រហម មុខក្រហមមាត់តែម្នាក់ឯង។ ទឹកតែងតែធ្វើឱ្យព្រះពាយមានស្បែកទន់រលោង និងភ្លឺស្អាត។ នាងធូរស្រាលស្ងប់អារម្មណ៍ និងត្រជាក់ស្រួល ក្រោយពីនាងបានមុជទឹកលេងហើយ។  

ដោយក្ដីព្យាយាម និងចិត្ដត្រជាក់សេ្រប នៅទីបំផុត ទឹកក៏បានជោគជ័យលើវិញ្ញាសាសេ្នហាមួយនេះ។ ព្រះពាយបានយល់ព្រមរៀបការជាមួយទឹក ដោយក្ដីពេញចិត្ដ ក្រោមក្រសែភ្នែកក្ដៅក្រហាយ និងច្រណែនជាខ្លាំងពីព្រះអាទិត្យ។ 

តាំងពីខកចិត្ដលើរឿងសេ្នហាមក ព្រះអាទិត្យមិនដែលទុកទឹកជាមិត្ដទៀតឡើយ ហើយខំរក​មធ្យោបាយ​គ្រប់បែបយ៉ាងដើម្បីបំបែកគូសេ្នហ៍ទាំងពីរ។ ព្រះអាទិត្យចាប់ផ្ដើមបពោ្ចញកំដៅខ្លាំងឡើងៗ ក្នុងបំណងឱ្យទឹកហួតអស់ពីក្នុងទនេ្ល ស្ទឹង បឹងបួរនានា... ពីមួយថ្ងៃទៅមួយថ្ងៃ អាកាសធាតុចាប់ផ្ដើមក្ដៅស្អុះស្អាប់ខុសធម្មតា។ ដោយត្រូវកំដៅថ្ងៃខ្លាំង ទឹកមិនមានអ្វីការពារខ្លួនទេ ហើយក៏បានក្លាយជាចំហាយទឹក រួចកកផ្ដុំជាផ្ទាំងពពកធំៗ នៅលើអាកាស។ ព្រះពាយអាណិតប្ដីខ្លាំងពេក   ​ក៏ប​ពោ្ចញ​​ខ្យល់បក់បោកយ៉ាងខ្លាំងដែលធ្វើឱ្យផ្ទាំងពពកក្លាយជាតំណក់ទឹកធ្លាក់មកលើផែនដីវិញ។

សត្វ និងធម្មជាតិទាំងឡាយតេ្រកអរជាពន់ពេកនឹងតំណក់ទឹកថ្មីនេះណាស់ ហើយគ្រប់គ្នាក៏ឱ្យឈ្មោះថា ភ្លៀងតាំងពីពេលនោះមក។ ពួកគេគិតថាភ្លៀងជាកូនរបស់ទឹក និងព្រះពាយ។

Post a Comment

0 Comments