ទេវបុត្រសេះស ដោយ បូផា

ទេវបុត្រសេះស ដោយ បូផា
អរគុណណាស់បូផា សម្រាប់ការReviewសៀវភៅភៅមួយនេះ! វាមានតម្លៃណាស់សម្រាប់អ្នកសរសេរ! 
🤩🤩🤩

28/9/2019 (Soth Bopha)
ទេវបុត្រសេះស ដោយ បូផា
ទេវបុត្រសេះស ដោយ បូផា
ខ្ញុំទើបតែបានអាន «ទេវបុត្រសេះស» ដែលសរសេរដោយអ្នកនិពន្ធ «ហេង ដារី» កាលពីយប់មិញ។ សាច់រឿងនេះ ជារឿងប្រភេទ FriendZone កំប្លែងៗ ឡប់ៗ និយាយពីស្នេហារបស់កំលោះក្រមុំមួយគូ ដែលស្គាល់គ្នាអស់រយៈពេល៩ឆ្នាំ។

សាច់រឿងនេះធម្មតាៗ តែខ្ញុំចូលចិត្ត ដូចរឿង «លោកស្រីកូន» (ស្នាដៃរឿងយុវវ័យដំបូងរបស់គាត់) និងរឿង «កូនដំរីលឿងរបស់ម៉ាក់» របស់អ្នកស្រី Akiko Sueyoshi ដែរ។ ដ្បិតតែមិនមានអ្វីអស្ចារ្យ តែសាច់រឿងបង្ហាញពីតថភាពពិត អារម្មណ៍ពិត និងដំណើរផ្លូវចិត្តរបស់ក្រមុំដែលមិនទាន់រៀបការ ទៅជារៀបការ។ 

លើសពីនេះ គឺក្លែមក្លមពាក្យសម្ដីរបស់យុវវ័យសម័យបច្ចុប្បន្ន ដែលអ្នកនិពន្ធបានបញ្ចូលទៅក្នុងសាច់រឿង ដូចជាតួស្រីចូលចិត្តហៅតួប្រុសថា «ចែ» និងតួប្រុសចូលចិត្តហៅតួស្រី ហៅថា «មីង»។ អានដល់កន្លែងខ្លះ ខ្ញុំក៏ស្រាប់តែផ្ទុះសំណើចខ្លាំងៗ និងគិតថា តួស្រីក៏ចរិតដូចខ្ញុំដែរ មានះ រឹងរូស មាត់ដាច មិនខ្ចីខ្លាចអ្នកណា សំខាន់ចូលចិត្តឌឺ និងចង់ឈ្នះ។ ហើយមកអានដល់កន្លែងខ្លះទៀត ក៏យល់ចិត្ត អាចថាមនុស្សស្រីទាំងអស់អាចមានអារម្មណ៍បែបនេះ។

ជារឿងល្អ ដែលមនុស្សប្រុស អាចស្វែងយល់ពីមនុស្សស្រី ជាពិសេសអ្នកណាដែលស្រលាញ់មនុស្សស្រីជំពូកឆ្នាសឆ្នើម។ ជារឿងល្អ សម្រាប់យុវវ័យដែលចូលចិត្តអានរឿងបែបកំប្លែងៗ និងចង់បំបាត់ភាពស្មុគស្មាញ។ 

លួចស្រលាញ់គេ ទាមទារចំណាប់អារម្មណ៍ពីគេ ខឹងគេ ទាំងឥតក្បាលឥតកន្ទុយ និងធ្វើរឿងគ្រប់យ៉ាង ដើម្បីឲ្យគេហើបមាត់ ថាគេក៏មានចិត្តដូចយើងដែរ... ទាំងអស់នេះ មាននៅក្នុងរឿង "ទេវបុត្រសេះស" ក្នុងតម្លៃ៦ដុល្លារ កម្រាស់១៨៤ទំព័រ។

Post a Comment

0 Comments