ទេវបុត្រសេះស ដោយពណ៌ខ្មៅ

ទេវបុត្រសេះស ដោយពណ៌ខ្មៅ

អត់មានអីលើសពីពាក្យអរគុណជាខ្លាំងទេ សីហា ហៅ ពណ៌ខ្មៅ ដែលបានReviewរឿងមួយនេះ។
គ្រប់ពាក្យ គ្រប់ឃ្លា គ្រប់Sticker ដែលប្អូនៗបានបង្ហោះគឺជួយឱ្យអ្នកសរសេរមានថាមពលក្នុងការសរសេររឿង និងផលិតសៀវភៅបន្ត...
អរគុណ អរគុណ ប្អូនណាស់...

ReviewហើយShareទៀត ជួយជាកម្លាំងចិត្តរហូតមក

Me ធានាឱ្យរឿងហ្នឹងល្អអានណាស់ លក្ខណៈជា Friend zone អីហ្នឹង! ទិញអានទៅមិនខុសទេ នៅផ្ទះមិនទៅណាហ៎។ តែបេីអានហេីយ You ថាមិនល្អអាន ហក៎!!! មកទះពណ៌ខ្មៅពីរបីដៃទៅហេីយប្រាប់ថា ហក៎! រឿងបងណែនាំមិនល្អអានទេ ( សម្រាប់អ្នកដែលផ្កាប់មុខនិងប្រលោមលោកទេណា៎ ហា៎ហា៎ )

ពណ៌ខ្មៅ is feeling in love
September 26 at 8:47 AM
Reviews
រឿង ទេវបុត្រសេះស
អ្នកនិពន្ធ: ហេង ដារី

រូបថត © ពណ៌ខ្មៅ
ជាធម្មតាទេដែលខ្ញុំចូលចិត្តអានប្រលោមលោកហ៎ ព្រោះប្រលោមលោកអាចនាំខ្ញុំទៅកាន់ពិភពមួយដែលស្រស់ស្អាត ពោរពេញទៅដោយការស្រមើលស្រមៃ... ទាំងដែលខ្លួនឯងគិតថាមិនអាចទៅដល់កន្លែងមួយនោះបាន។

#ទេវបុត្រសេះស ជាប្រភេទរឿងបែប Friend Zone ដែលតួស្រីនិងតួប្រុសជាមិត្តភក្ដិនិងគ្នា។ សម្រាប់ខ្ញុំវាជាប្រលោមលោកបែប Romantic sweet sweet ស្នេហាបែប cute cute... ខ្ញុំគិតថាតួស្រី វីតា តែង​តែ​បោះគ្រាប់ជានិច្ច ហាស៎ហា៎ ព្រោះនាងជាមនុស្សស្រីម្នាក់ដែលឆ្នាស និយាយជជែកជាមួយគេចាញ់គេ​ហែកមាត់ចោល សស្លក់សស្លើត ចូលចិត្តស្មានតែម្នាក់ឯង គិតម្នាក់ឯងដូចតួស្រីក្នុងប្រលោមលោក​ចឹង សួរខ្លួនឯងឆ្លើយខ្លួនឯងអីអស់ហ្នឹង...ដាក់រហ័សនាមឱ្យតួប្រុសសុទ្ធតែ ដុំថ្ម មិនត្រឹមតែប៉ុណ្ណោះ​ថែមមួយម៉ាត់ទៀតគឺ ចែដុំថ្ម។


សិលា ជាតួប្រុសក្នុងរឿងមួយនេះហើយក៏ជា Crush របស់ខ្ញុំដែរ ជាមនុស្សប្រុសម្នាក់ដែលតែងតែធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់ វីតា បារម្ភពី វីតា គ្រប់ពេល ( មិនដឹងរៀបរាប់បែបណាទេ ទាល់តែរកសៀវភៅ​ហ្នឹងអានខ្លួនឯងបានដឹងហើយ ដឹងត្រឹមតែថាតួប្រុសហ្នឹងក៏ Romantic ខ្លាំងណាស់ដែរ ហាស៎ហា៎ ) សិលា ម្នាក់ហ្នឹងហើយដែលមាននៅក្នុង my type។

អានផង សើចផង រមួលខ្លួនផង... អ្នកដែលចូលចិត្តអានប្រលោមលោកជ្រើសរើសអានរឿងហ្នឹងទៅដឹងតែជក់ចិត្តដិតអារម្មណ៍ហើយ ធានាឱ្យណា៎ ( អូ៎! ភ្លេចក្នុងរឿងនេះមិត្តតួស្រីអានរឿងដែរហ៎គឺរឿង ញ៉ែអនឡាញ ហើយឥឡូវពណ៌ខ្មៅកំពុងតែអានរឿងហ្នឹងបានពាក់កណ្ដាលហើយ)

ពេលអានហើយសើចតិចៗទៅវាថីហ្នឹងអ្នកអាន
ពី ពណ៌ខ្មៅ


Post a Comment

0 Comments