ទេវបុត្រសេះស ដោយ Arilynn TheMoon

ទេវបត្រសេះស ដោយ Arilynn TheMoon 
ពេលខ្លះ ត្រឹមឃើញសាររបស់អ្នកអានផ្ញើមកក៏មានសេចក្តីសុខរាប់តោនទៅហើយ... 
ហើយសារ១នេះសរសេរនៅម៉ោង២យប់ទៀត...
នេះជាការពិត មិនមែនប្រលោមលោកទេ អរគុណណាស់ Arilynn TheMoon!

Book Review from Arilynn TheMoon
សារពី Arilynn TheMoon
2:06 AM
សួស្តីបង ខ្ញុំបានទទួលសៀវភៅ«ទេវបុត្រសេះស» កាលពីថ្ងៃពុធ ហើយម៉ោងនេះ ថ្មើរនេះ ខ្ញុំទើបអានបញ្ចប់រឿងនេះជាស្ថាបពរ។

រឿងនេះល្អអាន ហើយជក់ចិត្តទៀត ខ្លីតែខ្លឹម មានទាំងសប្បាយ កំប្លែង សោកសៅ ដូចជីវិតពិតអ៊ីចឹង។

សូមសរសើរបងមែនទេន ការរៀបរាប់ និងសម្តីតួអង្អ ដែលបងសរសេរ គឺធ្វើឱ្យអ្នកអាន​សើចសប្បាយ និងស្វ៊ីតតាមតួដោយមិនដឹងខ្លួន។

សូមអរគុណបង ដែលបានសរសេរ ហើយបោះពុម្ពស្នាដៃនេះឡើង ខ្ញុំស្រលាញ់ និងគាំទ្រស្នាដៃរបស់​បង។

មួយវិញទៀត ខ្ញុំអត់បានចាប់អារម្មណ៍ថារឿង «លោកស្រីកូន» ក៏ជាស្នាដៃរបស់បងដែរ ទាល់តែអានដល់ទំព័រចុងក្រោយទើបដឹង។

ខ្ញុំស្រលាញ់រឿងលោកស្រីកូនខ្លាំងហ្មងបង មានគ្រប់រសជាតិ ហើយពិសេសអ្វីដែលបងសរសេរគឺជាការពិតរបស់កូនៗភាគច្រើន។

ខ្ញុំបានទិញ និងអានរឿងលោកស្រីកូនហ្នឹងតាំងពីយូរណាណីហើយ តែនៅ​តែស្រឡាញ់រហូតមក បង ហិហិហិ។

Post a Comment

0 Comments