ទេវបុត្រសេះស ដោយ មករា

សាររបស់ប្អូន មករា
ពេលបានឃើញអ្នកអានចូលចិត្តរឿងមួយនេះ អារម្មណ៍ពិតជារំភើបណាស់ ហើយក៏មិនអាចឃាត់ចិត្តមិនឱ្យជោរបានដែរ។ 
សុំShare សុំឱ្យបេះដូង សុំអានCaption និងសុំរក្សាទុកនូវអត្ថបទរបស់ មករា ដើម្បីជាកម្លាំងចិត្ត។
អរគុណណាស់អូន ទេវបុត្រសក់សេះ

អានច្រឡំរហូត នាងអូន (25/03/2020)
ទេវបុត្រសក់សេះ😳 អាសច្រឡំ​ ទេវបុត្រជិះសេះស
អឺ​ ច្រឡំទៀតហេីយ​ ទេវបុត្រសេះស​ ឈប់កែហេីយ​ ខុសៗទៅ​ តែរឿងហ្នឹងខ្ញុំសេីចឡេីងរឹងពោះ😹😂

Pao Makara
Photo Credit to Long Sina
Pao Makara
ទេបុត្រសេះស 🦄
ដោយ ហេង ដារី
#ពេលគេខូចចិត្ត គេផឹកស្រា ពេលខ្ញុំ​ខូចចិត្ត ខ្ញុំផឹកកាហ្វេ...

គំនិតរឿង៖
ស្នេហាកើតឡើងពីមិត្តភាព ការស្និទស្នាល រហូតប្រចណ្ឌ ហើយក៏ខ្វះគ្នាមិនបាន

ទីតាំងរឿង៖ 
កន្លែងដែលល្បីៗរបស់យុវវ័យ ទាំងអាហារ ទាំងកន្លែងដើរលេង


ភាសាឬពាក្យដែលប្រើក្នុងរឿងនេះ មានភាពសាមញ្ញស្រួលអាន ស្រួលយល់ និងទាក់ទាញ

សង្ខេប៖
វីតា និងសិលាជាមិត្តស្និទស្នាលនិងគ្នា។ វិតាជាមនុស្សស្រីដែលមានវ័យ២៥ឆ្នាំ តែចរិត អាកប្បកិរិយា ដូចក្មេងស្រី១០ឆ្នាំ សស្លាក់សស្លើក ។ វីតាចាប់ផ្តើមមានអារម្មណ៍ល្អឬហៅថាអារម្មណ៍ស្នេហ៍ទៅលើសិលាដែលនាងតែងតែហៅគេថា ចែដុំថ្ម។ ខឹងគេ ប្រចណ្ឌគេ ស្រលាញ់គេតែម្នាក់ឯង ឈឺចាប់ម្នាក់ឯង កើតទុក្ខម្នាក់ឯង គ្រប់យ៉ាងព្រោះមិនហ៊ាន...

អារម្មណ៍ពិតពេលអានចប់៖ 
គ្រាន់តែមើលក្របក៏ដឹងដែរថារឿងបែបខ្ជូតៗ(ទេវបុត្រសក់សេះ អ្ហា៎ច្រឡំ ទេវបុត្រសេះស) និយាយរួមសាច់រឿងសាមញ្ញក៏ពិតមែនតែខ្ញុំចូលចិត្តការសរសេរ រយៈចម្ងាយសាច់រឿង ឬពេលវេលាសាច់រឿងខ្លីតែខ្លឹម ហើយក៏សើចម្នាក់ឯងដូចមនុស្សឆ្កួត នៅពេលដល់ឈុតតួស្រីតួប្រុសឈ្លោះគ្នាឌឺគ្នា។ ការបញ្ចូលគំនិតអប់រំ ការបញ្ជ្រាបព្រឹត្តិការណ៍សង្គមនានា ភាពទាន់សម័យរបស់យុវវ័យជាដើម។

ខ្ញុំធ្លាប់អានស្នាដៃរបស់បងស្រីដារី រឿង លោកស្រីកូន រួចមកហើយ ហើយស្នាដៃនេះក៏មិនចាញ់ស្នាដៃមុនរបស់គាត់ដែរ។ រឿងនេះក៏ជាបរិបទនៃការតែងនិពន្ធបែបស្រួលៗ សាមញ្ញៗតែទាក់ទាញ ហើយសម្រាប់ប្អូនៗដែលចូលចិត្តអានរឿងប្រភេទមិត្តស្រលាញ់មិត្តផងដែរ។

រូបភាពពី ខេត្តមណ្ឌលគីរី 22/10/2019
by Long Sina


Post a Comment

0 Comments