ប៉ិ Mark

ប៉ិ Mark
©អត្ថបទដោយ ហេង ដារី ​
©រូបភាពដោយ Canva
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់ 

ប៉ិ Mark
ប៉ិ Mark
ប៉ិម្នាក់នេះហាក់ដឹងពីឯងស្ទើរតែគ្រប់រឿង សូម្បីតែថ្ងៃខែកំណើតឯងក៏ដឹងជាងឪឯងទៅទៀត។ ឱ្យតែដល់ថ្ងៃកំណើតឯងម្តងៗ គាត់តែងផ្ញើសារមកឱ្យរាល់ពេល។ មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងបង្ហោះប្រាប់គេទៀត បើសិនជាឯងមិនបានដាក់ Only me។
ស៊ីអារម្មណ៍ម៉្លេះទេលោក! អត់ដឹងថាឯងនៅ Single អាជីពអីទេនេះ។

ដឹងអីដឹង ដឹងតាំងពីឯងចូលចិត្តអីទៀត គ្រាន់តែឯងឧស្សាហ៍មើលគេលក់អាវក្នុង ស្រាប់តែក្នុង Feed ចេញមកសុទ្ធតែអាវទ្រនាប់...
អ៊ឹស! ឡើងអ៊ីចឹងអីនេះ...

នៅមានទៀត រាល់ថ្ងៃ ប៉ិ Mark នៅខំតាមប្រាប់រឿង Friend requests ឬ Suggest friendsឱ្យទៀត ខ្លាចឯងកំព្រីកំព្រានៅកណ្តាលផ្សារ។ ពេលខ្លះ ឯងច្រឡំស្មានថាគេ Added friend មក តាមពិតគឺប៉ិហ្នឹងសោះ។
និយាយពីថាចេះនោះចេះ ចេះដូចAI អ៊ីចឹង។

លើសពីនេះ ប៉ិ Mark នៅមកតាមរំលឹកឯងពីរឿង Anniversary ជាមួយអ្នកណាខ្លះ ឬរំលឹកពី Memories ដែលឯងធ្លាប់បានបង្ហោះ កាលពីឆ្នាំមុន ឬប៉ុន្មានឆ្នាំកន្លងផុតទៅហើយ... ពេលខ្លះឯងមិនទាំងចាំផង។
ហើយល្អអីក៏ល្អយ៉ាងនេះ! អាប៉ិរបស់គេ...

ខ្វល់ពីឯងប៉ុណ្ណឹងហើយនៅមិនអស់ចិត្ត ប៉ិ Mark នៅខំផ្ញើសារផង ផ្ញើមែលផង មកប្រាប់ថា អ្នកណា Updated story ឬអ្នកណា Added story ឬអ្នកណា Added new photos ឬអ្នកណាផុសអីថ្មី ឬក៏អ្នកណា Added friend អីជាដើម។ ហើយឯងខ្ជិលអង្គុយលុបចង់ប្រកាច់។
តែបើអារឿងផ្ញើសារមកប្រាប់ថា I love you អត់មានសោះ ហេសហេ...និយាយលេងទេ!

ហ៊ឺម! ឆ្លាតរឿងជំនួញមធ្យម ងំអារឿងស្វ៊ីតហ្នឹងម៉ង។
រកឯណាបានលោក! ជាមហាសេដ្ឋីប្រាក់វាល់លានហើយ នៅពូកែយល់ចិត្តគេឯងទៀត។
ប្រុសនៅក្នុងក្តីស្រមៃដូច Mark Zuckerberg ហេតុអីក៏ឯងមិនដែលប្រទះនឹងភ្នែកស្រស់អ៊ីចឹង។ ណ្ហើយ នៅម្នាក់ឯងលេងៗសិនទៅ ចាំពេលជួប ចាំចំពប់ដួលពីលើគ្មានឱ្យភ្លាត់ទេ ហេសហេ...

ហែករឿងចែៗខ្លះ... តិចច្រឡំថារឿងរបស់មីងចុះ!

ក្រុមរឿង «Crush»
Crush មួយ ពីរ បី...

Post a Comment

0 Comments