លើសពីអ្នកចែកផ្សាយ សួស្តីនៅខំសរសេរReviewរឿងឱ្យទៀត។ អរគុណណាស់អូន ហើយចង់ប្រាប់អូនឯងវិញថា បងអត់លួចទេ គឺក្នាញ់អូនឯងត្រង់ៗម៉ង លើសពី១ញឹបហេសហេ...
ផុស ហើយ ផុសទៀត
Share ហើយ Share ទៀត
ប្រូម៉ូតហើយប្រូម៉ូតទៀត
ជួយលក់ជួយលក់ទៀត
ជួយជាកម្លាំងចិត្តឥតហ្ហែ...
(ថ្ងៃទី២៤ មីនា ២០២០ កំឡុងពេលដែលពិភពលោកបារម្ភជាខ្លាំងនឹងជំងឺកូវីដ១៩)
អត្ថបទដើមនៅខាងក្រោមៈ
ខ្ញុំពីមុនអានតែសៀវភៅបែបទស្សនៈវិជ្ជា អប់រំ លើកទឹកចិត្តអីទេ មិនដែលចាប់អារម្មណ៍និងប្រលោមលោកទេ ដល់ពេលបានអាន ទេវបុត្រសេះស មានអាម្មណ៍ថាជក់ចិត្ត សប្បាយក្នុងការអាន អានមិនចង់ឈប់សោះ អានហើយមានអារម្មណ៍ស្រស់ស្រាយ រីករាយចិត្ត បាត់ស្ត្រេស ឥឡូវបានក្លាយជាធីមអានប្រលោមលោកពេញធឹង😂😂
ជឿអត់? ពេលអានសៀវភៅដែលត្រូវចិត្តយើងធ្វើអោយយើងកាន់តែចូលចិត្តអានសៀវភៅ
**ខ្ញុំសូមណែនាំសៀវភៅប្រលោមលោក ទេវបុត្រសេះស អោយអ្នកទាំងអស់គ្នាអាន ក្រោយពីអានចប់នឹងចូលចិត្តអានសៀវភៅដូចខ្ញុំដែរ😍
(January 24 2020)
លួចស្រលាញ់គ្នាទៅវិញទៅមកតែកាច់កុងកុងគ្នារៀងៗខ្លួន សំដីមិនអោយធ្លាក់ដល់ដីទាន់ទេ តមាត់គ្នាគ្មានបាត់មួយម៉ាត់ណាទេ ពេលអានកុំអោយគេឃើញប្រយ័ត្នគេថាយើងឆ្គួតព្រោះរឿងហ្នឹងសើចណាស់
អានចប់ឡើងមួយអាទិត្យហើយ ឥឡូវ Review មួយសិន #ទេវបុត្រសេះស
Ouk Sousday |
ពេលអានដល់ឈុតឆាកឌឺដងគ្នាថា ខ្ញុំក្នាញ់អ្នកនិពន្ធអើយសែនក្នាញ់ ឆ្ងល់គាត់អីក៏ប៉ិនរកនឹកសរសេរធ្វើឱ្យអ្នកអានដូចជាខ្ញុំសើចតែម្នាក់ឡើងដូចឡប់ អាស ច្រឡំមាត់ថាឱ្យខ្លួនឯង!
ក្រៅតែពីឈុតឆាកស្នេហាកំប្លែងៗ សាច់រឿងក៏បានឆ្លុះបញ្ចាំងពីស្នេហារបស់តួអង្គទាំងពីរស្រលាញ់គ្នារហូតបានរៀបការដោយមិនរំលងប្រពៃណី។
អ្នកនិពន្ធក៏បានបង្ហាញពីជីវភាពរស់នៅរបស់យុវវ័យទាំងបី(វីតា សិលានិងសុមាតី)ចេះស្រលាញ់គ្នា យកអាសារគ្នាទៅវិញទៅមក មើលថែគ្នា យកចិត្តទុកដាក់ជាមួយគ្នាប្រកបដោយសាមគ្គីភាពជាមួយគ្នា ចេះជួយធ្វើការងារផ្ទះដូចជាដាំបាយ លាងចានជាដើម។
ជាចុងក្រោយចង់សួរបងអ្នកនិពន្ធថា មានលួចក្នាញ់អ្នកអាន១ញឹបអត់បង?
0 Comments