ខ្មោចកំពុងថតរូប

ខ្មោចកំពុងថតរូប
©អត្ថបទដោយ ភូ ចរិយា
XរូបភាពយកពីGoogle
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់

ល្ងាចថ្ងៃមួយ ខ្ញុំទៅហាត់ប្រាណនៅស្តាតអូឡាំពិកជាមួយពួកម៉ាកខ្ញុំ។
ពួកយើងណាត់ជួបគ្នានៅស្តាត រួចដើរប្រមាណមួយម៉ោង ទើបបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន។
ខ្ញុំដើរមកផ្ទះ។ ផ្ទះខ្ញុំនៅជិតស្តាត។
ខ្ញុំដើរតាមផ្លូវតូចដែលខ្ញុំឧស្សាហ៍ដើរ។
ជាទូទៅ ម៉ោង៦កន្លះល្ងាច អ្នករស់នៅតាមផ្លូវនោះដឹងតែបិទទ្វារ ចូលសំងំក្នុងផ្ទះអស់ហើយ។
ហើយល្ងាចនេះក៏ដូចគ្នាដែរ។
តាមផ្លូវឡើងស្ងាត់ មានតែខ្ញុំដើរម្នាក់ឯង។
នៅខាងមុខនោះ មានការដ្ឋានសាងសង់មួយ។
កាលពីមុន ម្តុំហ្នឹងជាផ្ទះល្វែង ឥលូវគេវាយដើមី្បសាងសង់ជាអាផាតមិនសម្រាប់ជួល។

ខ្មោចកំពុងថតរូប
ខ្មោចកំពុងថតរូប
ពេលខ្ញុំដើរជិតដល់ការដ្ឋាន ខ្ញុំឃើញបុរសម្នាក់កំពុងថតការដ្ឋាន។
ខ្ញុំគិតថា ប្រហែលជាគាត់ជាមេការ ឬជាថៅកែហើយមកថតរូប ទើបមិនរវល់ ហើយក៏ដើរហួស។
ប៉ុន្តែខ្ញុំចាប់អារម្មណ៍ឃើញថា ពេលដែលខ្ញុំដើរកាត់បុរសនេះ មានខ្យល់ត្រជាក់បក់មក។
ពេលដើរផុត ខ្យល់ក៏ប្រែក្តៅឧណ្ហៗធម្មតា។ មានអារម្មណ៍ថាព្រឺសម្បុរ។ 
ខ្ញុំយល់ថាចម្លែក ក៏ដើរយឺតៗ ហើយងាកមកក្រោយមើលបុរសនោះ។
គេពាក់អាវយឺតពណ៌ខៀវ និងខោពណ៌ខ្មៅ។
គេឈរបែរមុខទៅរកការដ្ឋាន។ គេធ្វើកាយវិការថតរូបដូចមនុស្សទូទៅ។ 
ពេលនោះខ្ញុំគិតថា ប្រហែលជាខ្ញុំគិតច្រើនពេកហើយមើលទៅ។
ខ្ញុំក៏បម្រុងនឹងបែរមកវិញ ជួនជាក្រឡេកភ្នែកចុះក្រោម។
ខ្ញុំបើកភ្នែកធំៗ។
គេអត់មានស្បែកជើង ហើយក៏គ្មានជើងដែរ។
ឃើញតែជើងខោប៉ុណ្ណោះ។
ខ្ញុំនឹកក្នុងចិត្ត «បើអត់ជើង តើឈរដោយរបៀបណា?»

គ្រាន់តែប៉ុណ្ណេះ ខ្យល់ត្រជាក់បក់មកតែម្តង។
ឡើងត្រជាក់ស្រឹបដល់ឆ្អឹងខ្នង។
ហើយក្បាលខ្ញុំឡើងព្រឺសំពោង។ មិនបាច់សង្ស័យទេ។
គ្មាននរណាក្រៅពីខ្មោចឡើយ។
ខ្ញុំដើរយ៉ាងលឿន ក្នុងចិត្តខ្លាចយ៉ាងខ្លាំង ប្រឹងទន្ទេញពុទ្ធោៗមិនដាច់។

ពេលខ្ញុំដើរនោះ ខ្ញុំចេះតែមានអារម្មណ៍ខ្លាចខ្មោចនោះដើរតាម ក៏ដៀងភ្នែកមើលក្រោយ ចង់ដឹងថាខ្មោចនៅនៅកន្លែងឬអត់។

ក្រឡេកទៅ អត់ឃើញ។
ព្រះអឺយ! ខ្ញុំងាកមកវិញហើយរត់តែម្តង។
ខ្ញុំរត់យ៉ាងលឿន ក្នុងចិត្តបន់ឲ្យឆាប់ដល់ផ្ទះ។ ពេលទៅដល់មុខផ្ទះ ខ្ញុំចាក់សោរបងទាំងញ័រដៃ។
ខ្ញុំចេះតែខ្លាចខ្មោចនោះមកតាម។ ខ្ញុំចាក់សោបានហើយ ក៏ចូលទៅក្នុងផ្ទះយ៉ាងប្រញាប់។
មកដល់ក្នុងផ្ទះ ខ្ញុំមានអារម្មណ៍សុវត្ថិភាព។
ខ្ញុំដកដង្ហើមបន្ធូរអារម្មណ៍។
អ្នកផ្ទះកំពុងអង្គុយមើលទូរទស្សន៍។
ខ្ញុំមិនមាត់ក ដើរឡើងទៅលើយកកន្សែងដើមី្បចូលបន្ទប់ទឹក។


អត្ថបទរឿងខ្មោចមាននៅLinkខាងក្រោម

Post a Comment

0 Comments