©អត្ថបទ & ©រូបថត ដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
ពេលត្រលប់មកពីកោះកុងវិញ ដើម្បីកុំឱ្យខាតជើង យើងគួរចូលលេងនៅថ្មរូងសិន។ កន្លែងនេះក៏ជាតំបន់ធម្មជាតិមួយដ៏ស្រស់ស្អាតដែរ ដែលស្ថិតនៅព្រំប្រទល់រវាងខេត្តកោះកុង និងខេត្តកំពង់ស្ពឺ។
ថ្មរូងជារមណីយដ្ឋានធម្មជាតិទឹកជ្រោះ ដែលមានប្រភពទឹកមកពីតំបន់ភ្នំក្រវាញ។
ក្រៅពីទឹកជ្រោះហូរកាត់ផ្ទាំងថ្ម នៅមានព្រៃភ្នំខៀវស្រងាត់ និងខ្យល់អាកាសបរិសុទ្ធល្អទៀត។
សម្រាប់អ្នកមិនចូលចិត្តទឹកធ្លាក់ខ្លាំង គួរទៅលេងនៅរដូវប្រាំង។ មានទឹកជ្រោះហូរតិចៗកាត់ផ្ទាំងថ្ម ហើយកន្លែងខ្លះគោក មានសុទ្ធតែផ្ទាំងថ្ម ដែលអាចឱ្យយើងឈរលេង និងដើរឆ្លងកាត់បាន។
ប៉ុន្តែប្រយ័ត្នផងសម្រាប់កុមារតូចៗ និងមនុស្សចាស់ ផ្ទាំងថ្មទាំងនោះរអិលបន្តិច!
សម្រាប់អ្នកចូលចិត្តលេងទឹកហូរខ្លាំង គួរទៅលេងនៅរដូវវស្សា។ មានទឹកជ្រោះ និងទឹកធ្លាក់ខ្លាំង ហើយធម្មជាតិក៏ស្រស់បំព្រងផងដែរ។
ថ្មរូងនៅរដូវប្រាំង |
នៅទីនោះ ជាកន្លែងពេញនិយមណាស់សម្រាប់កុមារ ដែលចូលចិត្តលេងទឹក និងងូតទឹក។
ឯយុវវ័យដែលចូលចិត្តថតសែលហ្វ៊ីក៏ពិសេសដែរ។ មានផ្ទាំងថ្ម មានទោងសម្រាប់អង្គុយ និងមានកម្រងផ្កាសម្រាប់ពាក់លម្អក្បាលទុកថតទៀត។
ថ្មរូង មានកន្លែងងូតទឹកលេងយ៉ាងត្រជាក់ចិត្ត |
ហើយនៅទីនោះ ការគ្រប់គ្រងសំរាមបានស្អាតល្អ មិនឃើញចោលពាសវាលពាលកាល ដូចនៅទឹកធ្លាក់តាតៃទេ។
ថ្មរូង កន្លែងសម្រាប់ថត |
សូមអានអត្ថបទ៖
- ខេត្តកោះកុង
- ចេតិយឃុនឆាង
- តាតៃ
- កោះស្តេច
- ព្រៃកោងកាង
- ផ្ទះត្រចៀកកាំ
0 Comments