លោកស្រីកូន ដោយ ‎Thary Omchetchan‎

លោកស្រីកូន ដោយ ‎Thary Omchetchan‎

អរគុណណាស់ថារី អានយោបល់របស់អូនហើយ បងមានកម្លាំងចិត្តព្រឺស!
នេះជាអត្ថបទទាំងស្រុងរបស់ថារី

Thary Omchetchan added 3 new photos to the album: តំណក់. January 21, 2019

#លោកស្រីកូន

អានបណ្តើរសើចបណ្តើរ ពីរឿងម៉ែឪកូនគេ ការរៀនសូត្រនៅសាលាថ្នាក់ទី៨ និងមិត្តភក្តិ ព្រមទាំងនិយាយពីរឿងកូរ៉េ តួដែលពួកគេចូលចិត្ត។
Miss Daughter © Thary Omchetchan
ដូចអង្គុយមើលរឿងគេចាក់បញ្ចាំងនៅនឹងមុខចឹង ល្អអានមែនទែន។
ការសន្ទនាខ្លីៗក្នុងសាច់រឿង៖ 
- ឆាប់ប្រាប់ប៉ាឱ្យត្រង់មក! តើកូនឯងស្រលាញ់អ្នកណាគេ? ឬក៏មានគេស្រលាញ់កូនឯង?(ប៉ាសង្គុញសួរខ្ញុំ)
- គ្មានអ្នកណាស្រលាញ់ខ្ញុំទេ មានតែស្រ....អូយ ប៉ា! កុំសួរខ្ញុំបែបនេះអី...
- អ៊ីចឹងល្អហើយកូន! កូនឯងនៅក្មេងណាស់ គិតតែពីខំរៀនទៅបានហើយ។
- ហេតុអីក៏ក្មេងមានស្នេហា មិនបានប៉ា?(ខ្ញុំសួរទាំងឆ្ងល់)
- មកពីក្មេងមិនទាន់ចេះគិតវែងឆ្ងាយ មិនទាន់ចេះមើលមនុស្សល្អឬអាក្រក់។
- ចុះមានតែមនុស្សចាស់មែនទេដែលចេះមើលមនុស្សល្អ មែនទេប៉ា?
- .........
- ........
- ខូចអនាគត ខូចម៉េចទៅប៉ា?
- .....
- ចុះពេលជួបមុខគ្នា គេធ្វើអីខ្លះប៉ា?
- យី កូននេះ សួរច្រើនម្លេះ? ប៉ាម៉េចទៅដឹង បើរឿងនោះជារឿងសម្ងាត់របស់គេរៀងៗខ្លួននោះ។(ប៉ាតប)
- អឺ...ឧទាហរណ៍របស់រឿងប៉ា និងម៉ាក់ កាលទើបនឹងលង់ស្នេហ៍គ្នាដំបូងៗបន្តិចមើល៍ ប៉ា! ប៉ាតាមញ៉ែម៉ាក់មុនមែនទេ?(ខ្ញុំជជីកសួរ)
- .....
- ចុះប៉ាម៉ាក់ជួបគ្នានៅឯណា? ហើយធ្វើអីខ្លះ?(ខ្ញុំចង់ដឹង)
---------------
កន្លែងចុចៗ មកពីខ្ជិលសរសេរប្រាប់
ចង់ដឹងសាច់រឿង រកមើលទិញអានទៅណា។

ខ្ញុំជាហ្វេនរបស់សីប៊ីយុគមួយដែរ Girls' generation
ហើយក៏នឹកដល់ប៉ាអារឿងអ៊ុតសក់ត្រង់ កាត់សក់ លាបពណ៌សក់និយាយពីដាច់ខាត បានប៉ា ទាន់សម័យបន្តិចប៉ាម៉ាសេរី តែរឿងអាខោរហែកជង្គង់អីនិយាយពីត្រូវគ្នា មួយចាប់ដៃមួយគ្រវាត់ចោលក្រោមគ្រែ។

អានហើយឪពុកម្តាយសម័យនេះនឹងពិចារណាតាមការគួរក្នុងការអប់រំកូនៗ...
ខ្ញុំខ្លួនឯងក៏កំពុងគិតដែរថា ត្រូវតឹងរបៀបណា ហើយធូរលុងខ្លះបែបណា?
ហឺ!!! មិនងាយស្រួលទេ

បញ្ចប់ការអានពេលរងចាំកូនចេញពីរៀន

Post a Comment

0 Comments