ទេវបុត្រសេះស ដោយ ខេមរិន្ទ្រ
អរគុណណាស់ ក្មួយ ខេមរិន្ទ្រ សម្រាប់យោបល់!
ខេមរិន្ទ្រ៖ សង្ឃឹមថាមិនបានSpoilសាច់រឿងអ្នកគ្រូទៅចុះ តាមពិតទៅ សៀវភៅហ្នឹងចេញយូរហើយ តែឃើញរូបលើក្រប ខ្ញុំចេះតែមានអារម្មណ៍ថា សៀវភៅកូនក្មេង ទើបបានជាមិនព្រមទិញអាន។ តែពេលបានអាន ទើបដឹងថារឿងហ្នឹងមិនមែនរឿងកូនក្មេងទេ លោកព្រះ! តួស្រីអាយុ២៧ហើយ ហើយកុំឆ្ងល់ថា ម៉េចបានតួស្រីគាត់នៅយូរ មិនព្រមយកគ្រួសារ (ព្រោះថាបើឆ្ងល់ ក៏ទិញអានដែរទៅ!)... ថាលេងទេ គឺដោយសារតែគាត់លួចស្រលាញ់មិត្តភក្តិគាត់ហ្នឹងឯង។
បើនិយាយពីតួប្រុសវិញ កប់សារី។ អានរឿងនេះហើយ ខ្ញុំលែងឆ្ងល់តែម្តងថា ម៉េចបានជាស្រីៗ ពេលអានប្រលោមលោកហើយ លង់ស្រលាញ់តួប្រុស ហើយរង់ចាំតួប្រុសចេញពីសៀវភៅ។
តួប្រុសហៅកាត់ថា ចែដុំថ្មហ្នឹង ឌឺក៏ឌឺ sweetក៏sweet ហើយបើម្ល៉ឹងៗប្រហែលជាស្រីៗនៅលីវច្រើន ដោយសារតែចាំគាត់។ តែខ្ញុំប្រាប់ទៅថា មិនបាច់ចាំទេ ព្រោះចែដុំថ្មហ្នឹង ឥឡូវការជាមួយមីងគាត់ហើយ។
ចំណែកឯមីងវីតាហ្នឹងមិនធម្មតាទេ មាត់រឹងក៏រឹង (អើយអ្នកលួចស្រលាញ់គេដឹងខ្លួនឯងហើយ) ចូលចិត្តគិតអីខ្លួនឯង ហើយឆ្លើយខ្លួនឯង ពេលខ្លះក៏សប្បាយចិត្តម្នាក់ឯង ពេលខ្លះក៏អន់ចិត្ត កើតទុក្ខម្នាក់ឯង។ ពេលអានរឿងហ្នឹង ខ្ញុំសើចម្នាក់ឯងឡើងហត់ (សើចសាហាវជាងមើលមីងោលទៀត) ខ្ញុំឆ្ងល់អើយឆ្ងល់ អ្នកនិពន្ធនៅខាងក្រៅពូកែកូរ ដូចតួនៅក្នុងរឿងដែរឬអត់ទេណ៎?
ខ្ញុំអត់ហ៊ានអានឱ្យចប់ក្នុងពេលមួយយប់ទេ ព្រោះស្តាយសាច់រឿង។ អាចថាជារឿងទីមួយ ដែលខ្ញុំអាន ដែលដំណើររឿងវាចប់ទៅដោយ... (លាក់ទុកសិន ខ្លាចអ្នកគ្រូដារីថា ខ្ញុំអាចេចអាចូច)!
សម្រាប់អ្នកចូលចិត្តស្នេហាបែបឆ្មាកណ្តុរ ឬក៏sweetអីបែបហ្នឹង អានរឿងនេះដឹងតែមិនខុសបំណងទេ។ អរគុណអ្នកគ្រូសម្រាប់ការសរសេរសាច់រឿងមួយនេះ ហើយក៏រង់ចាំមើលថា តើស្នេហាអ្នកជិតខាង វាយ៉ាងម៉េចបន្តទៀត ហុហុ... ចប់!
0 Comments