និស្ស័យស្នេហ៍អ្នកជិតខាង ដោយ Nana Bennett
Nana Bennett Book review |
#និស្ស័យស្នេហ៏អ្នកជិតខាង
លើកទីមួយហើយដែលអានប្រលោមលោកហើយចេះស្រម៉ៃថាខ្លួនឯងជាតួឯកស្រី 😂
និយាយពីថាច្រិចៗតមាត់មួយម៉ាត់ធ្លាក់មិនដល់ដី និយាយឲ្យចំគឺរាងឆ្នាស់ ឡប់ៗ ចូលចិត្តលេងសើចច្រើន ហើយមិនសូវចេះតែងខ្លួន ចូលចិត្តរៀបខ្លួនរបៀបសាមញ្ញប្រុសៗ ។
តួប្រុសនិងតួស្រីនៅផ្ទះជាប់គ្នា ធ្វើការជាមួយគ្នាទៀតហើយតួប្រុសមានតំណែងជាមេរបស់តួស្រី ។
ផ្តើមរឿងមកភ្លាមគឺអាវក្នុងពណ៌ក្រហមផ្តើមស្នេហ៏ ហោះទៅទើរនៅរានហាលផ្ទះតួប្រុសហើយគេក៏យកទុក តែមិនព្រមឲ្យខាងស្រីវិញទេរួចយករឿងនេះមកបាញ់តួស្រីរហូត ។
តួស្រីចូលចិត្តលួចហៅម៉ាក់តួប្រុសថា អ៊ំមេធ្មប់ ព្រោះគាត់ចូលចិត្តញ៉េញចង្កូមដាក់នាង របៀបថាស្អប់ឆ្កែរបស់តួស្រីដែលចូលចិត្តទៅនោមមុខផ្ទះហើយរាលដាលដល់ម្ចាស់ 🤣
តែកូនប្រុសគាត់វិញចូលចិត្តមកអូសក្រឡាបបួលខាងស្រីទៅនេះទៅនោះតែពីរនាក់រហូត
ម៉ែឯណោះម៉ួរម៉ៅមិនស្ទើរ ហើយត្រូវខាងស្រីយើងពូកែឌឺទៀត 😂
អានបណ្តើរសើចបណ្តើរពីដើមដល់ចប់ មិនផ្អែមល្ហែមពេកទេ តែអានតែពីរម៉ោងចប់មិនដឹងខ្លួន 🤦🏿♀️
អាចរកទិញបាននៅ Swarng Café and Bookstore ណាទាន់មានការបញ្ចុះតម្លៃពិសេសនៅសល់ត្រឹមតែ ៦$ ប៉ុណ្ណោះ!
និស្ស័យស្នេហ៍អ្នកជិតខាង (Love The Neighbor)
©និពន្ធរឿងដោយ ហេង ដារី
©រូបភាពក្របដោយ អ៊ុក រដ្ឋា
©បោះពុម្ពផ្សាយដោយ នគរអាន 2020
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់
©រូបថតដោយ Nana Bennett
0 Comments