និស្ស័យស្នេហ៍អ្នកជិតខាង ដោយ សុជីវី

និស្ស័យស្នេហ៍អ្នកជិតខាង ដោយ សុជីវី
អរគុណណាស់ សុជីវី ដែលបានជួយគាំទ្រ រាល់ការសរសេររបស់បង!

រូបថតដោយសុជីវី
និស្ស័យស្នេហ៍អ្នកជិតខាង
និស្ស័យស្នេហ៍អ្នកជិតខាង

រឿងនេះ ជារឿងដែលហ្វេនៗបង ហេង ដារី រួមទាំងរូបខ្ញុំផងដែរ តាមទារ តាមដុតគាត់ឱ្យចេញជាសៀវភៅ។  

គ្រប់ស្នាដៃរបស់បង ហេង ដារី គ្មានរឿងណាដែលថាអានហើយមិនបាត់ស្ត្រេសនោះទេ។ អ្នកដែលធ្លាប់ស្គាល់ស្នាដៃ អ្នកនិពន្ធជើងចាស់ម្នាក់នេះ ច្បាស់ណាស់ ពិតជាដឹងថា រឿងរបស់គាត់មួយៗ ខ្លីតែខ្លឹម សើចម្នាក់ឯងរហូតគេឆ្ងល់។ 

#និស្ស័យស្នេហ៍អ្នកជិតខាង និទានពីទំនាក់ទំនងអ្នកជិតខាង រស់នៅក្បែរខាងគ្នា គួរចេះយកអាសាគ្នាទៅវិញទៅមក។ ទោះអ្នកខ្លះ មើលមកយើងក្នុងផ្លូវអវិជ្ជមាន ប៉ុន្ដែអ្នកនិពន្ធនៅតែជឿជាក់ថា​សេចក្តីល្អ ការយកអាសាគ្នានឹងមកនូវភាពសុខដុមរមនាជាមួយគ្នា។

របៀបរៀបរាប់របស់អ្នកនិពន្ធចាស់វស្សាម្នាក់នេះ នឹងអ្នកអានរបស់គាត់ឱ្យស្លុង សប្បាយ ពេញចិត្ត នឹងចរិតព្រមទាំងការសន្ទនារបស់តួអង្គ។ សាច់រឿងណែងណង ភ្ជាប់គ្នាបែបកំប្លែងស្ងួត កម្រមានអ្នកណាធ្វើដូច អានហើយជក់មិនចង់ដាក់ចុះពីដៃ។ 

ក្រៅពីនោះ អ្នកនិពន្ធនៅឆ្លៀតរំលេចពីជីវភាពរស់នៅរបស់មនុស្សក្នុងសម័យកូវីត១៩រាតត្បាតផងដែរ។ ការរៀបរាប់របស់់គាត់ នាំឱ្យរូបភាពនៃសាច់រឿងលេចត្រដែតនៅចំពោះមុខខ្ញុំដែលជាអ្នកអាន។ 

ខ្ញុំសូមណែនាំអ្នកដែលចូលចិត្ត ប្រលោមលោកបែប Comedy Romance សូមរកទិញរឿងនេះអាន។ 
វាជារឿងដែលខ្ញុំចង់ណែនាំជាពិសេសសម្រាប់អ្នកអានដែលចង់បំបាត់ស្ត្រេសបានអានរឿងដ៏ល្អវិសេសមួយនេះ។

និស្ស័យស្នេហ៍អ្នកជិតខាង (Love The Neighbor) 
©និពន្ធរឿងដោយ ហេង ដារី  
©រូបភាពក្របដោយ អ៊ុក រដ្ឋា 
©បោះពុម្ពផ្សាយដោយ នគរអាន 2020
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់ 
©រូបថតដោយ ហេង សុជីវី 




Post a Comment

0 Comments