©អត្ថបទ និង រូបថតដោយ ហេង ដារី
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាននឹងត្រូវមានទោសតាមច្បាប់
ប្រុសទ្រូង៥ហត្ថ |
- មើលវាចុះស៊ីបាយកំពប់ជាងកូនរបស់វាទៀត។
ម៉ែខ្ញុំបន្ទោស ពេលឃើញដុំបាយធ្លាក់នៅក្បែរជើងរបស់ខ្ញុំ។
- គឺបាយរបស់ធារៈទេ យាយ។ (កូនប្រុសពៅខ្ញុំនិយាយភ្លាម)
- បាយកូនឯងយ៉ាងម៉េចទៅ បើជ្រុះនៅពីមុខម៉ាក់ហ្នឹង? (ខ្ញុំតប)
- គឺធារៈញ៉ាំជ្រុះ ហើយធារៈកៀរទៅក្បែរជើងម៉ាក់។ (កូនពៅខ្ញុំការពារ)
- ធ្វើចឹងបានទៀត! គឺម៉ាក់តើជាអ្នកធ្វើកំពប់បាយ។ (ខ្ញុំប្រាប់)
- គឺធារៈអ្នកធ្វើមែនតើ។ (កូនពៅនៅតែនិយាយចចេស)
- កុំធ្វើចឹងទៀត ម៉ាក់ស្អប់ណាស់អ្នកណាទទួលកំហុសជំនួសគេនោះ។ (ខ្ញុំនិយាយ)
- តែខ្ញុំទទួលខុសជំនួសម៉ាក់តែម្នាក់ប៉ុណ្ណោះ។
សុធារៈតបទាំងមុខស្ងួត។ ក្នុងចិត្តខ្ញុំរំភើបរកថាមិនត្រូវ។
មួយជីវិតនេះ ខ្ញុំចួបហើយមនុស្សប្រុសល្អ មនុស្សប្រុសទ្រូងប្រាំហត្ថនោះ។
អ្នកណាថាគ្មាននោះ គឺសុធារៈកូនប្រុសពៅរបស់ខ្ញុំហ្នឹងហើយ។ ជប់ ជប់...
អរគុណកូនពៅ!
អានអត្ថបទក្រុមរឿង «ពីនេះពីនោះ» នៅ Link ខាងក្រោម៖
- ផ្លៃល្ពៅ
- មាសថ្លៃ
0 Comments