សម្រង់ឃ្លាប្រចាំថ្ងៃ គឺជាសម្តីដ៏មានឥទ្ធិពល ឬពាក្យពេចន៍ល្អៗ ដែលត្រូវបានបកប្រែចេញពីជនល្បីៗនៅទូទាំងពិភពលោក។
ពេលខ្លះ មិត្តអ្នកអានមិនចាំបាច់ត្រូវការពាក្យពេចន៍វែងអន្លាយ ដើម្បីជួយយើងឱ្យស្វែងរកការគិតដ៏ត្រឹមត្រូវមួយនោះទេ។ មិត្តអ្នកអានប្រាកដជាធ្លាប់ចួបរួចមកហើយថា៖
- គ្រាន់តែពាក្យពីរបីម៉ាត់របស់អ្នកដទៃ អាចធ្វើឱ្យយើងខូចចិត្ត ឬមិនសប្បាយចិត្ត ឬគុំគួនអស់មួយជីវិត ឬក៏ធ្វើជីវិតយើងប្រសើរជាងមុន...
- ឬគ្រាន់តែពាក្យពីរបីម៉ាត់របស់អ្នកដទៃ អាចធ្វើឱ្យយើងញញឹមមិនឈប់ ឬធ្វើការទាល់តែងាប់...
មិត្តអ្នកអានអាចអានសម្រង់ពាក្យប្រចាំថ្ងៃទាំងនេះ ដើម្បីគិតពិចារណា និងស្វែងយល់អំពីខ្លួនឯង នៅក្នុងការរស់នៅប្រចាំថ្ងៃ។
សម្រង់ឃ្លាប្រចាំថ្ងៃ |
0 Comments