និស្ស័យស្នេហ៍អ្នកជិតខាង ដោយ Chen Sochea

និស្ស័យស្នេហ៍អ្នកជិតខាង ដោយ Chen Sochea

ខ្ញុំធ្លាប់តែអានប្រលោមលោកបែបមនោសញ្ចេតនាអារម្មណ៍ជ្រាលជ្រៅ ឬតួស្រីមានការតស៊ូក្នុងឆាកជីវិត ដូចជាមានបញ្ហាវិបត្តិអីផ្សេងៗអ៊ីចឹងទៅ ប៉ុន្តែចំពោះប្រលោមលោកមួយនេះ មានអារម្មណ៍ថាប្លែក ហើយរីករាយតាំងពីទំព័រដំបូង រហូតដល់ចុងបញ្ចប់។

និស្ស័យស្នេហ៍អ្នកជិតខាង
និស្ស័យស្នេហ៍អ្នកជិតខាង (រូបថតដោយ អ៊ុក សួស្តី)

ជាប្រលោមលោកបែបកំប្លុកកំប្លែង អំពីអ្នកជិតខាងល្អជាមួយគ្នា។
និយាយទៅពេលដែលយើងបានអានមានអារម្មណ៍សប្បាយតាំងពីដំបូងដូចខ្ញុំបាននិយាយថាអ៊ីចឹង ក៏ប៉ុន្តែនៅក្នុងរឿងមិនត្រឹមតែធ្វើឱ្យយើងសើចតែមួយមុខទេ សៀវភៅមួយក្បាលនេះមានចំណុចអប់រំក៏ល្អទៀត ដោយសារតែតួស្រី ឪពុកម្ដាយបោះបង់ដោយសារគាត់ពួកគាត់បានលែងលះគ្នា នាងនៅជាមួយនិងដូនចាស់ពីរនាក់ ឪពុកម្តាយបានបែកខ្ញែកគ្នានៅក្រៅប្រទេសមានគ្រួសារថ្មីរៀងខ្លួន ដំបូងអន់ចិត្ត ខឹងនិងពួកគាត់ណាស់។
នៅដើមឆ្នាំពីរពាន់ម្ភៃប្រទេសកំពុងជួបវិបត្តិកូវីដ នៅឯអ៊ឺរ៉ុបវិញមានអ្នកឆ្លងនិងស្លាប់ជាច្រើនពាន់នាក់ក្នុងមួយថ្ងៃ ម៉ូនីនបារម្ភពីពួកគាត់ណាស់ នាងក៏ឧស្សាហ៍ខលទៅប៉ាម៉ាក់របស់ខ្លួនវិញ អំពីសុខទុក្ខ និងមានភាពស្និតស្នាលច្រើនជាងមុន ចាស់ថាឈាមខាប់ជាងទឹក ទោះចង់កាត់យ៉ាងណាក៏កាត់មិនដាច់ មិនថាឪពុកម្ដាយរឺបងប្អូនទេ។
ងាកមកអ្នកជិតខាងម្នាក់ទៀតទោះជាល្អឬអាក្រក់ បើសិនជានៅក្នុងសង្គមជាក់ស្តែង បើយើងលើកលែងទោសឲ្យគ្នាបាន ក៏លើកលែងទៅ ព្រោះថាពេលយើងមានអាសន្ន គ្មានអ្នកណាមកជួយយើងបានទាន់ពេលជាងអ្នកជិតខាងទេ បងប្អូនយើងគាត់អាចនៅឆ្ងាយ អ៊ីចឹងពេលដែលមានគ្រោះអាសន្នបញ្ហាអីផ្សេងៗគឺបងប្អូនយើងមកជួយយើងអត់ទាន់ទេ អ៊ីចឹងអ្វីដែលអាចលើកលែងគ្នាបានក៏លើកលែងទៅ ទាស់ខុសបន្តិចបន្តួចអីគ្នាក៏អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក។
ហើយជាចុងក្រោយខ្ញុំចង់ផ្ដាំទៅអ្នកSingle បើសិនជាមានអ្នកជិតខាងគេស្រឡាញ់យើង យើងក៏គួរតែពិចារណាទៅ អ្នកជិតខាងល្អ និងដឹងទុក្ខធុរៈគ្នា ហើយមួយទៀត មិនបាច់ចាំទៅស្រឡាញ់ដល់ លីមីនហូរ ទេ ពេលដែលយើងមានអាសន្នអី គឺគាត់ជិះយន្តហោះមកជួយយើងអត់ទាន់ទេ
😂😂

អត្ថបទដើមនៅខាងក្រោម

Post a Comment

0 Comments