លោកស្រីកូន ដោយ សុម៉ានីតា

អរគុណណាស់ក្មួយនីតា ដែលចូលចិត្តអានរឿងមួយនេះ!
មិនមែនអានតែម្តងទេ តែអានឡើង៥ដង!
មីងអានសាររបស់ក្មួយបណ្តើរ ញញឹមញញែមម្នាក់ឯងដូចឆ្កួតបណ្តើរ...

ខាងក្រោមនេះជាសារទាំងស្រុង៖

ជម្រាបសួរអ្នកមីង! 
យប់មិញនេះ ក្មួយទើបតែអាន «លោកស្រីកូន» ចប់ជាលើកទី៥ហើយ 
ដោយលើកនេះ ក្មួយបានទិញសៀវភៅនេះមួយក្បាលបន្ថែមទៀត 
ព្រោះសៀវភៅចាស់ បានឲ្យបន្តទៅប្អូន! 
ពេលក្មួយអានសៀវភៅនេះលើកណា ក៏បញ្ចប់ដោយរលីងរលោងទឹកភ្នែកដែរ 
នៅពេលអានដល់សំបុត្ររបស់ម៉ាក់ លីណា… 
តែក៏មានកន្លែង ដែលធ្វើឲ្យក្មួយនឹក កាលរៀនថ្នាក់វិទ្យាល័យផងដែរ នឹកមិត្តភ័ក្តិ 
ក៏ដូចជាពេលដែលនៅជាកូនក្មេង 
ដូចលីណា ចូលចិត្តក្បាលរឹងជាមួយម៉ាក់។ 
ក្មួយចង់ប្រាប់មីងថា ក្មួយស្រឡាញ់សៀវភៅនេះណាស់ 
ព្រោះក្មួយស្រដៀងលីណាច្រើនមែនទែន 
ពិសេសរឿងក្បាលរឹង ចូលចិត្តតមាត់ជាមួយម៉ាក់នឹងតែម្តង! 
ក្មួយចាំច្បាស់ថា ក្មួយអានសៀវភៅនេះ ដំបូង ពេលក្មួយរៀនថ្នាក់ទី ៨ 
នៅវិទ្យាល័យដូចលីណាដែរ 
ហើយពេលនេះ ក្មួយរៀនឆ្នាំទី៤ នៅសកលវិទ្យាល័យមួយកន្លែង 
ជិតចប់ហើយ អ៊ីចឹងមានន័យថា លីណាក៏គួរតែរៀនជិតចប់ដូចគ្នា hehehehe 
សូមអ្នកមីងបកស្រាយប្រាប់អ្នកអានដទៃ និងក្មួយផងថា
លីណាយ៉ាងម៉េចហើយ? នាងរៀននៅឯណា? 
មិត្តលីណាដទៃទៀតសុខទុក្ខយ៉ាងណា? 
ម៉ាក់នាងនៅតែរអ៊ូដូចមុនអត់?….. 

ជាចុងក្រោយ សូមជូនពរឲ្យអ្នកមីង និងក្រុមគ្រួសារមានសុខភាពល្អ 
មានសុវត្ថិភាព និងសូមឲ្យមានភាពរីករាយក្នុងកិច្ចការងារប្រចាំថ្ងៃ! 

ដោយក្តីស្រឡាញ់
ច័ន្ទ សុម៉ានីតា 

បន្ថែម៖ ម៉ាក់ក្មួយថា គួរតែមាន ជំទាវកូនម្តង 😅😅 
កាលពីមុន គាត់ហៅក្មួយតែលោកស្រីកូន តាមសៀវភៅនេះទេ

រូបថតសៀវភៅលោកស្រីកូន ដោយសុម៉ានីតា
រូបថត សៀវភៅលោកស្រីកូន ដោយសុម៉ានីតា

កាលពីពិរព័ណ៍សៀវភៅ ២០១៨
កាលពីពិរព័ណ៍សៀវភៅ២០១៨ ដោយសុម៉ានីតា

សារដើមរបស់នីតា ១
សារដើមរបស់នីតា ១

សារដើមរបស់នីតា ២
សារដើមរបស់នីតា ២

សារដើមរបស់នីតា ៣
សារដើមរបស់នីតា ៣

សារដើមរបស់នីតា ៤
សារដើមរបស់នីតា ៤

សារដើមរបស់នីតា ៥
សារដើមរបស់នីតា ៥

សារដើមរបស់នីតា ៦
សារដើមរបស់នីតា ៦

Post a Comment

0 Comments