Crushបង ដោយ សុជីវី
មិនត្រឹមតែជាអ្នកពូកែអានទេ តែ សុជីវី ក៏ជាអ្នកពូកែសរសេររឿង និងអត្ថបទអប់រំខ្លីៗម្នាក់ផងដែរ។
ស្នាដៃប្រលោមលោកដំបូងរបស់ សុជីវី ដែលទើបតែចេញថ្មីៗនេះគឺ កំលោះកាហ្វេចាស់...
Crushបង ដោយ សុជីវី |
ស្នាដៃបង ហេងដារី លើកនេះប្លែកបន្តិចពីរឿងមុនៗរបស់គាត់បន្តិច។ រឿងមានរៀបរាប់ច្រើនពីទេសភាពតៃប៉ិ និងតំបន់ផ្សេងៗលើកោះតៃវ៉ាន់ យ៉ាងណាម៉ិញ អ្នកនិពន្ធមិនភ្លេចរំលេចពីទេសភាពខេត្តសៀមរាប ដ៏ល្អឯករបស់កម្ពុជាទេ។ ការសន្ទនារបស់តួអង្គនៅក្នុងរឿងរបស់ ហេងដារី នៅតែនាំមកនូវស្នាមញញឹមដល់ខ្ញុំមិនខុសពីរឿងមុនៗរបស់គាត់ទេ។ បន្ថែមពីលើនេះ អ្នកនិពន្ធមិនភ្លេចនឹងបញ្ចូល ពីសិល្បវិធីក្នុងការនិយាយជាមួយកូនស្រីវ័យជំទង់នៅក្នុងរឿងផងដែរ។
បើតាមខ្ញុំយល់ រឿងនេះអាចអានបានសម្រាប់ក្មេងអាយុ១២ឆ្នាំឡើងទៅ ព្រោះសាច់រឿងសរសេរមិនមានស្នេហាស៊ីជម្រៅអ្វីច្រើនទេ បែបស្រាលៗ បែបក្មេងៗចេះលួច ក្រាស់គ្នា។ ប៉ុន្តែអ្វីដែលសំខាន់ក្នុងសាច់រឿងនេះគឺអ្នកនិពន្ធគាត់រំលេចថា មានតែការប្រឹងប្រែងសិក្សាទេ ទើបអាចនាំមកនូវអនាគតល្អត្រចេះបាន។
អ្នកណាថាអានប្រលោមលោកគ្មានប្រយោជន៍? ខ្ញុំនឹងតវាថា សំខាន់អ្នកអាននោះចេះចាប់យកប្រយោជន៍ពីប្រលោមលោកដែលខ្លួនបានអានបានប៉ុណ្ណា។
0 Comments