©អត្ថបទដោយ ហេង ដារី
©រូបភាពដោយ ហេង សុធារៈ
©រាល់ការចម្លងដោយគ្មានការរអនុញ្ញាតិពីនគរអាន នឹងត្រូវមានទោសតាមច្បាប់
- អរគុណ!
ខ្ញុំឆ្លើយ ដោយញញឹមពព្រាយទៅអ្នកលក់ រួចក៏ឱនមើលពែងកាហ្វេរបស់ខ្ញុំដ៏គួរឱ្យទាក់ទាញ។
ក្លិនគ្រីមឈ្ងុយស្រាលភាយចេញពីពែងកាហ្វេ រីឯការតុបតែងនៅលើពែងកាហ្វេវិញ ក៏មិនអន់ដែរ។ ហើយខ្ញុំកាន់តែរំភើប ដោយសារអ្នកលក់កាហ្វេជានារីក្មេងរួសរាយ ញញឹមញញែមដាក់អ្នកទិញដូចខ្ញុំ។
និយាយមែន ខ្ញុំស្ទើរតែមិនហ៊ានលើកពែងផឹកសោះ ព្រោះតែបេះដូងដ៏សែនស្អាត នៅលើកាហ្វេដែលមានសំបុរស្រស់ដូចខ្ញុំនោះឯង។
និយាយមែន ខ្ញុំផឹកកាពូស៊ីណូក្តៅនៅទីនេះ តាំងពីអ្នកលក់បាញ់រូបផ្កាធម្មតាៗ រហូតដល់រូបបេះដូង នៅលើគ្រីមទឹកដោះគោ។
ហ៊ឹម! រសជាតិជាប់ចិត្ត ដិតបេះដូង ហើយកាបូបលុយខ្ញុំក៏ជាប់នៅតូបកាហ្វេនេះដែរ។
គេថា ផឹកកាហ្វេអស់លុយ? អស់មែនតើ អស់នៅទីនេះ ៥ថ្ងៃក្នុង១អាទិត្យ! ហើយអស់២ថ្ងៃទៀតនៅចុងសប្តាហ៍ នៅផ្ទះខ្ញុំ។
ចំណាយចំគោលដៅអ៊ីចឹង ក្នុងចិត្តខ្ញុំសប្បាយមាំអ្ហា!
0 Comments